logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនបញ្ជាក់អំពីការអនុវត្ត គោលនយោបាយបក្សតំបន់ស្វយ័ត Xinjiang
 

ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនបញ្ជាក់អំពីការអនុវត្តគោលនយោបាយបក្សតំបន់ស្វយ័ត Xinjiang

ទីក្រុង URUMQI៖ លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនដែលជាស្ថាប័នប្រឹក្សា​នយោយកំពូលរបស់ជាតិ និងជា​សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ​គណៈកម្មា​ធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់​ក្នុងអំឡុង​ពេល​ចុះពិនិត្យតំបន់ស្វយ័ត Xinjiang Uygur ពីថ្ងៃទី២២-២៥ ខែឧសភា​ ឆ្នាំ២០២៣។ លោកប្រធាន Wang បានធ្វើទស្សនកិច្ចនៅទីក្រុងចំណាស់ Kashgar និងបានទៅពិនិត្យមើលស្នងការ​នគរបាល, ព្រះវិហារអ៊ីស្លាម និងភូមិ​មួយ ដើម្បីក្តាប់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់មូលដ្ឋានក្នុងការ​លើកកម្ពស់​​​​សាមគ្គីភាព​ជាមួយក្រុមជនជាតិភាគតិច, ការអនុវត្តគោល​នយោបាយ​សាសនា និងការអនុវត្ត​អភិបាលកិច្ចលើគ្រប់វិស័យរបស់ថ្នាក់មូលដ្ឋាន និងក្តាប់អំពីការងារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកប្រធាន Wang បានទទូចឱ្យបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងស្ថិរភាពសង្គម ដែលធ្វើឱ្យប្រជាពលរដ្ឋក្រុម​ជនជាតិភាគតិចទាំងអស់មាន​សាមគ្គីភាព​ស្អិតរមួតដូចជាបងប្អូន។ លោកប្រធាន Wang បានបន្តធ្វើទស្សនកិច្ច​នៅសារមន្ទីរជាតិ, វិទ្យាស្ថានសាសនាអ៊ីស្លាម, សាកលវិទ្យាល័យ និងសហគ្រាសមួយចំនួនក្នុងទីក្រុង Urumqi។ លោកប្រធាន Wang បានអំពាវនាវឱ្យបង្កើនការយល់ដឹងបន្ថែមទៀតអំពីប្រវត្តិសាស្ត្រ​ប្រជាជន​ចិន និងបន្តពូជន៍អ្នកស្នេហាជាតិឱ្យស្ថិតនៅក្នុងបេះដូងប្រជាពលរដ្ឋគ្រប់រូបជាពិសេសក្នុងស្រទាប់​យុវជន។ ការសាទរអំពីសមិទ្ធផលសំខាន់ៗ ដែលសហគ្រាសនានាក្នុងតំបន់ស្វយ័ត Xinjiang សម្រេចបាននោះ លោកប្រធាន Wang បានអំពាវនាវឱ្យ​ពង្រឹង​កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងរក្សា​ស្ថិរភាពដោយឈរលើមូលដ្ឋានច្បាប់, ដោះស្រាយបញ្ហាក្រុមជនជាតិភាគតិច និង​បញ្ហាសាសនា និងលើក​កម្ពស់ការបង្កើនគុណភាពនៅក្នុងតំបន់ស្វយ័ត Xinjiang រួមទាំង អានុភាពនៃតួនាទីផលិតកម្ម និងក្រុមហ៊ុន​សំណង់របស់​តំបន់​​ស្វយ័ត Xinjiang ផងដែរ។ http://ព័ត៌មានសភាទ្វីបអាស៊ី ២៦-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.news.cn/20230524/7a1f48750d9440bf905d9cfab6edf7ed/c.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`