logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ប្រធានសភាតៃវ៉ាន់ ជួបសន្ទនាការងារជាមួយគណៈកម្មាធិការសភាអាមេរិកទទួលបន្ទុកកិច្ចការប្រទេសចិន
 

លោក You Si-kun (游錫堃) ប្រធានសភានីតិប្បញ្ញត្តិនៃដែនកោះតៃវ៉ាន់

យោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក You Si-kun (游錫堃) ប្រធានសភានីតិប្បញ្ញត្តិ​នៃដែនកោះតៃវ៉ាន់ បានជួបសន្ទនា​ការងារ​ជាមួយសមាជិកនៃគណៈកម្មាធិការសភាសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការនៃសាធារណរដ្ឋ​ប្រជាមានិតចិន ដើម្បីពិភាក្សាអំពីការ​ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសទាំងពីរ។ សារព័ត៌មាន CNA បានឱ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមគណៈប្រតិភូ​ដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ត្រូវបានគេ​ប្រទះឃើញ​ចាកចេញពីការិយាល័យ​របស់លោក Kevin McCarthy ប្រធានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានី Washington DC ប៉ុន្តែព័ត៌មាន​ត្រូវបាន បញ្ជាក់ក្រោយមកថា ក្រុមគណៈប្រតិភូបានជួបសន្ទនាការងារជាមួយសមាជិកគណៈកម្មាធិការ​ទទួលបន្ទុក កិច្ចការប្រទេសចិន ដែលមិនមែនជាលោក McCarthy ទេ។ ក្នុងជំនួបនេះ ភាគីទាំងពីរ​បានផ្តោត​លើ​របៀប ដែលសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់អាចបង្កើនទំនាក់ទំនងទ្វេភាគី តាមរយៈការផ្លាស់ប្តូរ​សេដ្ឋកិច្ច និងកិច្ច សហប្រតិបត្តិការសន្តិសុខ ក៏ដូចជារបៀប​ដែលសភាសហរដ្ឋអាមេរិកអាចជួយកោះតៃវ៉ាន់​ក្នុងការប្រឆាំងនឹងការឈ្លានពានពីបក្សកុម្មុយនិស្តចិន។ ប្រភព​ដែល​ដឹង​អំពី​បញ្ហា​នេះ​បាន​និយាយ​ថា គណៈកម្មាធិការ​ មាន​ កិត្តិយស​ក្នុង​ការទទួល​ស្វាគមន៍​ចំពោះ​គណៈប្រតិភូសភាតៃវ៉ាន់។ គណៈកម្មាធិការ​បាននិយាយថា ការទប់ ស្កាត់ការឈ្លានពានរបស់ប្រទេសចិនមកលើកោះតៃវ៉ាន់ គឺជាការងារ​ចាំបាច់ដោយ​ពួកគេបន្ថែមថា សហរដ្ឋ អាមេរិកនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយតៃវ៉ាន់ និងសម្ព័ន្ធមិត្តក្នុងតំបន់​ផ្សេងទៀត ដើម្បីធានាសន្តិភាព និងរក្សាតំបន់​ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។ លោក You ធ្លាប់​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ខែ​កុម្ភៈ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូលស្តីពី​សេរីភាព​សាសនា​អន្តរជាតិ។ កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា លោក You ក៏បានចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅវិទ្យាស្ថាន Hudson ដែលជាកន្លែងដែលលោកបានពិភាក្សាអំពីការការពារលទ្ធិប្រជាធិបតេយ្យជាមួយ អ្នកសរសេរអត្ថបទរបស់ Washington Post លោក Josh Rogin និងមេធាវី Uyghur Nury Turkel ៕

http://ព័ត៌មានសភាទ្វីបអាមេរិក ១៧-០៥-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4893151



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`