logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ប្រធានសភាប្រជាជនចិនសន្យាថា នឹងពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយប្រទេសម៉ារ៉ុក
 

ប្រធានសភាប្រជាជនចិនសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសម៉ារ៉ុក

រដ្ឋធានីរ៉ាបា៖ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនបានសន្យាក្នុងអំឡុងពេលទស្សនកិច្ចនៅព្រះរាជាចក្រម៉ារ៉ុកថា លោក នឹងពង្រឹង​កិច្ចសហប្រតិបត្តិការ រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រម៉ារ៉ុក និងលើកកម្ពស់ការផ្លាស់ប្តូរសភា រវាងប្រទេសទាំងពីរ។ តបតាមការអញ្ជើញរបស់លោក Rachid Talbi Alami ប្រធានសភាតំណាងម៉ារ៉ុក លោក Zhao   បានធ្វើទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសម៉ារ៉ុក ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ និងពិភាក្សាការងារ​ជាមួយលោក Alami, លោក Aziz Akhannouch នាយករដ្ឋមន្ត្រីម៉ារ៉ុក និងលោក Mohamed Hanine អនុប្រធានទី១ ព្រឹទ្ធសភាម៉ារ៉ុក។ នៅក្នុងជំនួបជាមួយលោក Akhannouch នោះ, លោក Zhao បានថ្លែងថា ក្រោមមាគ៌ាដឹកនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានាធិបតីចិន និងព្រះមហាក្សត្រ​ព្រះបាទ Mohammed VI នៃព្រះរាជាណាចក្រម៉ារ៉ុក, ទំនាក់ទំនងចិន-ម៉ារ៉ុក ត្រូវបានអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈេរ និងឆាប់រហ័រមិនធ្លាប់មានពីមុនមក។ លោកប្រធាន Zhao បានអំពាវនាវឱ្យអនុវត្តន៍កុងសង់ស៊ីសសំខាន់ៗដែលត្រូវបានឈានដល់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ និងជំរុញការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ​ម៉ារ៉ុក-ចិន​ឱ្យដល់កម្រិតកំពូល។ លោក Zhao បានថ្លែងទៀតថា ប្រទេសចិនអរគុណដល់ប្រទេសម៉ារ៉ុក ចំពោះការគោរពតាមគោលនយោបាយចិនតែមួយ និងផ្តល់ការគាំទ្រយ៉ាងមានតម្លៃលើបញ្ហានានា​ពាក់ព័ន្ធ​នឹង​កោះតៃវ៉ាន់, តំបន់ស្វយ័ត Xinjiang, តំបន់ទីបេ  និងសិទ្ធិមនុស្ស។ លោកប្រធាន Zhao បានលើកឡើងទៀតថា ចិនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយម៉ារ៉ុក ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់​​ និងផ្លូវ (BRI), ការអនុវត្តយ៉ាងសកម្មនៃលទ្ធផលកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូង និងវេទិកាស្តីពី កិច្ចសហប្រតិបត្តិការ​ចិន-អាហ្វ្រិច, ការទទួលប្រយោជន៍ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ, ការពង្រីកការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងលើកកម្ពស់ការយល់ដឹងទៅវិញទៅមក រវាងអារ្យធម៌នៃប្រទេសទាំងពីរ និងការទំនាក់ទំនងប្រជាជន និងប្រជាជន។ ជំហររបស់ចិនត្រៀមធ្វើការងារជាមួយប្រទេសអារ៉ាប់នានា រួមទាំងប្រទេសម៉ារ៉ុកផងដែរ ដើម្បីកសាងសហគមន៍ចិន-អារ៉ាប់មួយ ជាមួយអានាគតរួមក្នុងសករាជថ្មី ដើម្បីបង្កើតអនាគតឱ្យកាន់តែភ្លឺស្វាង សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រចិន-អារ៉ាប់។ លោក Akhannouch បានលើកឡើងបន្តទៀតថា ការបង្កើតភាពជាដៃគូយុត្តិសាស្ត្រ រវាងម៉ារ៉ុក និងចិន ដែលត្រូវបានប្រកាសដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១៦ បានបើកទំព័រសករាជថ្មីសម្រាប់ទំនាកទំនងទ្វេភាគី។ លោក Akhannouch បានបន្ថែមទៀតថា ប្រទេសម៉ារ៉ុកប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រចិនយ៉ាងពេញទំហឹង ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី៕ http://ព័ត៌មានសភាទ្វីបអាស៊ី ១៦-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.news.cn/20230515/085684ce28d44b708b9dab342390c89b/c.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`