logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ក្រុមប្រឹក្សារដ្ឋចិនស្នើសេចក្តីព្រាងច្បាប់មួយស្តីពី កិច្ចការពារ​ប្រជាពលរដ្ឋចិននៅក្រៅប្រទេស
 

ក្រុមប្រឹក្សារដ្ឋចិនស្នើសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារប្រជាពលរដ្ឋចិននៅក្រៅប្រទេស

 រដ្ឋធានីប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋចិន បានស្នើសេចក្តីព្រាងច្បាប់បន្ទាន់មួយស្តីពី កិច្ចការពារសិទ្ធិ និងផល​ប្រយោជន៍​ប្រជាជនចិននៅក្រៅប្រទេស ក្នុងរបាយការណ៍របស់ខ្លួន​ដែលបានបញ្ជូនទៅស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល​របស់ជាតិ ដើម្បីពិនិត្យពិភាក្សា។ ច្បាប់ជាតិដែលមានចរឹតការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពល​រដ្ឋ​ចិន​​នៅក្រៅប្រទេសនេះ នៅមិនទាន់បានបង្កើតនៅឡើយ នេះបើយោងតាមរបាយការណ៍ស្តីពី ការងារពាក់​ព័ន្ធនឹងប្រជាពលរដ្ឋចិននៅក្រៅប្រទេស ដែលកំពុងពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំ​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍នៃ​សភាប្រជាជនចិន។ នាពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋចិនជាង ៦០ លាននាក់ កំពុងរស់នៅក្នុងប្រទេស និងតំបន់ នានាជិត ២០០ នេះបើតាមការឱ្យដឹងពីរបាយការណ៍ខាងលើ។ ចាប់តាំងពីឆ្នាំ២០១៥ មក តំបន់ ១០ ក្នុងចំណោម​តំបន់​ជាច្រើននៅថ្នាក់ខេត្តទូទាំងប្រទេសចិន ដែលរួមមាន ខេត្ត Guangdong  ​ខេត្ត Fujian, ទីក្រុង Shanghai, និងខេត្ត Hubei បានដាក់ចេញបទប្បញ្ញត្តិរបស់ខ្លួនស្តីពី កិច្ចការពារប្រជាពលរដ្ឋ​ចិនរស់នៅក្រៅប្រទេស ដែលទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការលើក​កម្ពស់ច្បាប់ជាតិ​ដែល​ពាក់ព័ន្ធនេះ នេះបើតាមការកត់សម្គាល់នៅក្នុងរបាយការណ៍។ របាយការណ៍នេះ បានឱ្យដឹងទៀតថា ប្រទេសនានានៅជុំវិញពិភពលោក រួមមាន សហព័ន្ធរុស្ស៊ី សាធារណរដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) សាធារណរដ្ឋឥណ្ឌូណេស៊ី សាធារណរដ្ឋ​ហ្វ៊ីលីពីន និងសាធារណរដ្ឋឥណ្ឌា មានច្បាប់សំខាន់នេះសម្រាប់ប្រជាពល​រដ្ឋរបស់ខ្លួនរស់នៅក្រៅប្រទេស។ ច្បាប់នេះ បានដើរតួនាទីជាវិជ្ជមាន​ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមក្នុងប្រទេសទាំងនេះ, នាំចូលអ្នកមានទេពកោសល្យពីបរទេស និងកេរមរតកវប្បធម៌ជាតិ។ របាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា ការអនុវត្តជាលក្ខណៈអន្តរជាតិទាំងនេះ បានផ្តល់នូវឯកសារយោងដ៏សំខាន់សម្រាប់ប្រទេសចិន ដើម្បីការពារប្រជាជនចិន​នៅក្រៅប្រទេសឱ្យកាន់តែប្រសើរឡើងតាមរយៈច្បាប់នេះ។ ប្រទេសចិន បានអនុម័តច្បាប់ស្តីពី កិច្ចការពារសិទ្ធិ និងផលប្រយោជន៍​ប្រជាពលរដ្ឋចិន និងសមាជិកគ្រួសារ​របស់​ពួកគេនៅក្រៅប្រទេស ដែលបានវិលចូលមកប្រទេសវិញកាលពីឆ្នាំ១៩៩០ ដោយបានពិនិត្យមើលយ៉ាងល្អិតល្អន់លើវិសោធនកម្មច្បាប់នេះ នៅក្នុងឆ្នាំ២០០០៕ http://ព័ត៌មានសភាទ្វីបអាស៊ី ២៦-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.urdupoint.com/en/miscellaneous/new-legislation-proposed-to-protect-overseas-1681561.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`