logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ចិនព្រមានប្រធានាធិបតីតៃវ៉ាន់ មិនឱ្យជួបប្រធានសភាអាមេរិកក្នុងពេលបំពេញទស្សនកិច្ចនៅអាមេរិកកណ្តាល
 

លោកស្រី Tsai Ing-wen ប្រធានាធិបតីនៃកោះតៃវ៉ាន់

ខណៈដែលប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen កាលពីថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ បាន ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ ទៅកាន់អាមេរិកកណ្តាល ដែលរួមបញ្ចូលទាំងការធ្វើទស្សនកិច្ច នៅក្នុងសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិនបានព្រមានប្រធានាធិបតីតៃវ៉ាន់ប្រឆាំងនឹងការជួប ជាមួយលោក Kevin McCarthy ប្រធានសភាតំណាងអាមេរិក។ លោក Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានមានប្រសាសន៍ថា ភាគីអាមេរិកនៅតែបន្ត គាំទ្រ​ដល់កងកម្លាំងបំបែកខ្លួននៃឯករាជ្យភាពតៃវ៉ាន់ ហើយបានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការប្រព្រឹត្ត អំពើ​ដ៏​គ្រោះថ្នាក់ ដែលគូសបញ្ជាក់អំពីមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ សារព័ត៌មាន CNN បានរាយការណ៍ថា នៅពេលលោកស្រី Tsai ចេញដំណើរទៅបំពេញបេសកកម្មការទូតនៅអាមេរិក​កណ្តាល លោកស្រី Tsai បានមានប្រសាសន៍ថា តៃវ៉ាន់មានសិទ្ធិគ្រប់បែបយ៉ាងដើម្បី “ទំនាក់ទំនងជាមួយ​ពិភពលោក”។ នៅមុនការចាកចេញរបស់លោកស្រី Tsai ប្រទេសចិនបានវាយបកប្រឆាំងនឹងការធ្វើដំណើរ​ដែលបានសន្យាកាលពីថ្ងៃពុធ ទី២៩ ខែមីនា ថានឹង “តស៊ូយ៉ាងម៉ឺងម៉ាត់” ប្រសិនបើប្រធានាធិបតីតៃវ៉ាន់បាន​ជួបជាមួយប្រធានសភាតំណាងអាមេរិកលោក Kevin McCarthy ហើយចំណាត់​ការរបស់ទីក្រុងប៉េកាំង​​ ​នឹង​ចាត់​ទុក​ថានេះជាការ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ខ្លួន។ សារព័ត៌មាន CNN បានឱ្យដឹងថា លោកស្រី Tsai បានចាកចេញពីតៃវ៉ាន់កាលពីថ្ងៃពុធ ទី២៩ ខែមីនា សម្រាប់ការធ្វើដំណើររយៈពេល ១០ថ្ងៃ ដែលនឹង​រួមបញ្ចូលការឈប់សម្រាកនៅទីក្រុង New York និងទីក្រុង Los Angeles ដែលជាផ្នែកមួយនៃ ដំណើរ​ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេស Guatemala និង Belize ។ លោកស្រី Tsai បាន​ប្រាប់​អ្នក​យក​ព័ត៌ មាន​មុន​ពេល​ចេញ​ដំណើរ​ថា “សម្ពាធ​ពី​ខាង​ក្រៅ​នឹង​មិន​បញ្ឈប់​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ពី​ការ​ឈាន​ទៅរក​សង្គម​អន្តរជាតិ​ឡើយ”។ សារព័ត៌មាន CNN បានរាយការណ៍ឱ្យដឹងថា លោកស្រី Tsai នឹងធ្វើដំណើរទៅទីក្រុង Los Angeles មុនពេល​លោកស្រីធ្វើដំណើរត្រឡប់ទៅតៃវ៉ាន់វិញនៅថ្ងៃទី៧ ខែមេសា។ កាលពីឆ្នាំមុន ប្រទេសចិនបានបាញ់កាំជ្រួច​ជាច្រើនគ្រាប់ និងបានធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីអតីតប្រធានសភាតំណាង អាមេរិក​លោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។ ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy ​ក៏​បាន​​​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​ចិន​កាន់តែ​តានតឹង....៕                                                                                                   ព័ត៌មានសភាទ្វីបអាមេរិក ៣០-០៣-២៣-ផាត់ ត្រដែត   ប្រែសម្រួលពី៖ https://www.devdiscourse.com/article/international/2398879-china-warns-taiwan-president-against-meeting-us-house-speaker-during-visit-to-central-america


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`