logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ស្ថានទូតចិនប្រចាំចក្រភពអង់គ្លេស ហាមសមាជិកសភាអង់គ្លេស​ មិនឱ្យទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់
 

ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៏

រដ្ឋធានីតៃប៉ិ៖ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ស្ថានទូតចិនប្រចាំចក្រភពអង់គ្លេស បានប្រកាស​អំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកសភាអង់គ្លេស ទៅកាន់កោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ។ សមាជិកសភា ១ ក្រុម មានសមាជិក ៦ រូប ដឹកនាំដោយលោក Bob Stewart ប្រធានក្រុមមិត្តភាពសភា​ជាមួយគណបក្សនយោបាយតៃវ៉ាន់ទាំងអស់ បានអញ្ជើញមកដល់កោះតៃវ៉ាន់ កាលពី   ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៦ ថ្ងៃ នេះបើយោងតាមការឱ្យដឹងពីសារព័ត៌មាន CNA។ គណៈប្រតិភូសភាអង់គ្លេសនេះ គ្រោងជួបពិភាក្សាការងារជាមួយលោកស្រី Tsai Ing-wen ប្រធានា​ធិបតី​កោះតៃវ៉ាន់ នារសៀលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ នេះ នេះបើយោងតាមការឱ្យដឹងពី​ខុទ្ទកាល័យ​​ប្រធានាធិបតីចិន។ សារព័ត៌មាន Reuters បានឱ្យដឹងថា ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៏ បានចេញសេចក្តីថ្លែងការណ៍ របស់ខ្លួនថា ក្រុមសមាជិកសភាអង់គ្លេសនេះ ចង់ធ្វើទស្សនកិច្ចនៅតំបន់កោះតៃវ៉ាន់ចិន ទោះបីមាន​ការ​ប្រឆាំងដាច់ខាតពីប្រទេសចិន យ៉ាងណាក៏ដោយ។ ស្ថានទូតចិនដដែលនេះ ក៏បានឱ្យដឹងទៀតថា នេះគឺជា​ការជ្រៀតជ្រែកមួយយ៉ាងធំចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងជាសញ្ញាខុសឆ្គងធ្ងន់ធ្ងរមួយរបស់​កងកម្លាំង​ផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់។ ក្រៅពីលោក Stewart ក៏មានគណៈប្រតិភូសមាជិកសភាជាន់ទាបអង់គ្លេស (House of Commons) ផងដែរ ដែលក្នុងនោះរួមមាន លោក Rob Butler សមាជិកសភា, លោកស្រី Sarah Atherton សមាជិកា​សភា, លោក Tanmanjeet Singh Dhesi សមាជិកសភា, លោក Afzal Khan សមាជិកសភា, លោកស្រី Marie Rimmer សមាជិកាសភា នេះបើយោងតាមការឱ្យដឹងពីក្រសួងការបរទេសចិន។ គណៈប្រតិភូសភា​​អង់គ្លេសនេះ ក៏គ្រោងជួបពិភាក្សាការងារផងដែរ ជាមួយលោក Chen Chien-jen នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់, លោក Wellington Koo អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ, លោក You Si-kun ប្រធានសភានីតិ​ប្បញ្ញត្តិ​ និងលោក Joseph Wu រដ្ឋមន្ត្រីក្រសួងការបរទេស។ គណៈប្រតិភូសភាចក្រភពអង់គ្លេសនេះ ក៏គ្រោងធ្វើទស្សនកិច្ចនៅក្រសួងសេដ្ឋកិច្ច និងក្រុមប្រឹក្សាចិន​ដីគោកផងដែរ មុនបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខ៕

​                 ព័ត៌មានសភាទ្វីបអាស៊ី ២១-០៣-២៣-កែវ ធាវី  ​ប្រែសម្រួលពី៖   https://www.taiwannews.com.tw/en/news/4841067



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`