logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ប្រធានាធិបតីកោះតៃវ៉ាន់សន្យារឹតចំណងទាក់ទងឱ្យកាន់តែស៊ីជម្រៅថែម ទៀតជាមួយជប៉ុនដើម្បីចូលរួមថែរក្សាសន្តិភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិច
 

ប្រធានាធិបតីកោះតៃវ៉ាន់សន្យារឹតចំណងទាក់ទងឱ្យកាន់តែស៊ីជម្រៅថែមទៀតជាមួយជប៉ុន​​                                  ដើម្បីចូលរួមថែរក្សាសន្តិភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិច

ទីក្រុងតៃវ៉ាន់៖ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះស្វ័យភាពតៃវ៉ាន់បានថ្លែងថា ​តៃវ៉ាន់ នឹងបន្តកិច្ច​សហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅថែមទៀតជាមួយប្រទេសជប៉ុន និងប្រទេស ដៃគូកាន់លទ្ធិប្រជា ធិបតេយ្យជាច្រើនទៀត ដើម្បីចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-​ប៉ាស៊ីហ្វិច។ លោកស្រី Tsai បានលើកឡើងទៀតថា សមាជិកគណៈប្រតិភូសភាជប៉ុន ដែលបានអញ្ជើញមកដល់ទីក្រុងតៃប៉ិ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នោះ សុទ្ធតែជាអ្នកជំនាញផ្នែក​សន្តិសុខ និងជាមិត្តភក្តិដ៏ល្អដែល​ធ្លាប់ដឹងច្បាស់អំពីបញ្ហាកោះតៃវ៉ាន់។ ​ក្រុមសមាជិកគណៈប្រតិភូសភាជប៉ុនទាំងនោះមាន ៤ រូប រួមមាន លោក Shigeru Ishiba,​ លោក Yasukazu Hamada, លោក Akihisa Nakashima សមាជិកសភាតំណាង (House of Representatives) និងលោក Takayuki Shimizu សមាជិកសភាជាន់ខ្ពស់ជប៉ុន (House of Councilors)។ ទាំងលោក Shigeru និង លោក Yasukazu សុទ្ធតែជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន។ ​លោកស្រី Tsai បានថ្លែងថា សន្តិសុខកោះតៃវ៉ាន់ គឺជាសមាជិកដ៏សំខាន់មួយរបស់សហគម ពិភពលោក ដែលចាំបាច់ត្រូវតែថែរក្សាអធិបតេយ្យភាព និងការការពារប្រជុំកោះជាមុន។ លោកស្រីបានលើកឡើង​ទៀតថា អតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យទំនាក់ទំនងមិត្តភាព រវាងកោះតៃវ៉ាន់ និងជប៉ុនកាន់តែស៊ីជម្រៅ។ ​លោកស្រី Tsai បានថ្លែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយថា រាជរដ្ឋាភិបាលជប៉ុនបានសង្កត់ធ្ងន់ជាច្រើន​លើក​ច្រើនសា​​អំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងជ្រោយសមុទ្រតៃវ៉ាន់នេះ ក្នុងឱកាស​នៃវេទិកាជាច្រើន ដែលរួមមាន កិច្ចប្រជុំកំពូលជប៉ុន-សហភាពអឺរ៉ុប, កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-ជប៉ុន, កិច្ចប្រជុំកំពូល G7 និងកិច្ចប្រជុំកំពូលអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងត្បូង (NATO)។ ​គណៈប្រតិភូសភាជប៉ុននេះ គ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជប៉ុនជាច្រើនរូប ដើម្បីពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​កោះតៃវ៉ាន់ និងជប៉ុន និងការផ្លាស់ប្តូរមតិយោបល់គ្នាលើបញ្ហាសំខាន់ៗជាច្រើនទៀត នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងការបរទេសកោះតៃវ៉ាន់។ គណៈប្រតិភូសភា​ជប៉ុននេះ ក៏គ្រោងធ្វើទស្សនកិច្ចនៅក្រុមប្រឹក្សាសន្តិសុខជាតិ, ស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិប្បញ្ញត្តិ ក្រសួងការពារជាតិ  និងក្រុមមន្ត្រីជំនាញពាក់ព័ន្ធរបស់តៃវ៉ាន់ជាច្រើនរូបទៀត។ ​លើសពីនេះទៀត គណៈប្រតិភូសភាជប៉ុននេះ ក៏គ្រោងឈាងចូលទៅកន្លែងបញ្ចុះសពអតីត​យុទ្ធជន​​​ពលី​តៃវ៉ាន់ Wu Chih-shan ដើម្បីគោរពវិញ្ញាណក្ខន្ធសពអតីតលោកប្រធានាធិបតី Lee Teng-hui ផងដែរ៕

                                                                                                     ព័ត៌មានសភាអន្តរជាតិ ២៩-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4609377



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`