logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ប្រធានសភាប្រជាជនចិន អំពាវនាវឱ្យពង្រឹងចំណងទាក់ទងរវាង ចិន-ថៃ នៅចំថ្ងៃខួបអនុស្សាវរីយ៍លើកទី៩០ ថ្ងៃបង្កើតសភាថៃ
 

 លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន(NPC)

លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន(NPC) បានថ្លែង  សុន្ទរកថាក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៩០ ថ្ងៃបង្កើតសភានៃព្រះរាជាណាចក្រថៃ តាមប្រព័ន្ធ     វីដេអូ។ លោក Li បានអំពាវនាវឱ្យពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ។ លោក Li ក្នុងនាមសភាប្រជាជនចិនបានសម្តែងនូវការអបអរសាទរដោយស្មោះសនៅថ្ងៃខួបអនុស្សាវរីយ៍លើកទី៩០ ថ្ងៃបង្កើត សភាថៃ ។ លោក Li បានថ្លែងថា សភាថៃបានរួមចំណែកជាវិជ្ជមាន ជាយូរមកហើយក្នុងការរក្សាបាននូវយុត្តិ ធម៌សង្គម និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៅក្នុងប្រទេសថៃ។ ស្ថាប័ននីតិប្បញ្ញត្តិចិន និងថៃ  រក្សាបាននូវការផ្លាស់ប្តូរមិត្តភាពទៅវិញទៅមក បានដើរតួនាទីជាវិជ្ជមាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិ បត្តិការរវាងចិន និងថៃ ក្នុងវិស័យជាច្រើន និងការពង្រឹងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ឆ្នាំនេះ គឺជាការកត់សម្គាល់នូវខួបអនុស្សាវរីយ៍លើកទី១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោក Li បានថ្លែងថា ចិនមានឆន្ទៈក្នុងកិច្ចខិតខំប្រឹងប្រែងរួម ជាមួយថៃ ក្នុងការអនុវត្តតាមការមូលមតិគ្នាដ៏សំខាន់របស់មេដឹកនាំកំពូលនៃប្រទេសទាំងពីរ ជំរុញការ អភិវឌ្ឍចំណងទាក់ទងទ្វេភាគី និងនាំមកនូវផលប្រយោជន៍ច្រើនថែមទៀតដល់ប្រទេសទាំងពីរ និងប្រជា ជននៃប្រទេសទាំងពីរ។ លោក Li បានថ្លែងបន្តថា គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ចិន  បានរួមចំណែក ក្នុងដំណោះស្រាយដើម្បីលើកកម្ពស់ការអភិវឌ្ឍពិភពលោកប្រកបដោយស្ថិរភាព និងបានដោះស្រាយនូវបញ្ហាប្រឈមនៃអភិបាលកិច្ចសន្តិសុខសកល។ ចិនបានត្រៀមរួចជាស្រេច ដើម្បីធ្វើការជា មួយថៃ ក្នុងការគាំពារប្រព័ន្ធអន្តរជាតិ ជាមួយអង្គការសហប្រជាជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ គាំពារផលប្រយោជន៍រួមនៃការអភិវឌ្ឍប្រទេសជាតិ និងរួមចំណែកដល់សន្តិភាពពិភពលោក និងការអភិវឌ្ឍ៕

http://ព័ត៌មានសភាអន្តរជាតិ ២៨-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/20220627/a035369deedc49f98e3567c404b60edb/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`