logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
ទីប្រឹក្សានយោបាយជាន់ខ្ពស់ចិន ១ រូប បញ្ជាក់អំពីសារៈសំខាន់នៃការពិគ្រោះយោបល់លើការជំរុញភាពរីកចម្រើនទូទៅ
 

លោក Wang Yang ប្រធានគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន

រដ្ឋធានីប៉េកាំង៖ កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក Wang Yang សមាជិក               គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈ               កម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិនបានបញ្ជាក់អំពី សារៈសំខាន់នៃការសិក្សាស្រាវជ្រាវ, ការតាមដានត្រួតពិនិត្យ និងការពិគ្រោះយោបល់លើការជំរុញភាពរីកចម្រើនទូទៅ ប្រកបដោយប្រសិទ្ធភាព។ ការកត់សម្គាល់របស់លោក Wang បែបនេះ​ បានធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ ក្រោមប្រធានបទស្តីពី                ការជំរុញភាពរីកចម្រើនទូទៅ។ លោក Wang បានអំពាវនាវឱ្យសមាជិកទាំងអស់ដែលនៅក្រៅបក្សកុម្មុយនិស្ត និងប្រជាជនដែលមិនបានចូលរួមជាមួយបក្សយល់អំពីអត្ថន័យ និងគោលបំណងនៃការពិគ្រោះយោបល់លើការជំរុញ ភាពរីកចម្រើនទូទៅ និងកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយភាពរីក​ចម្រើនទូទៅ, ការកសាងភាពស្រុះស្រួលមតិគ្នា និងការបង្កើនទំនុកចិត្តពីប្រជាជនក្នុងការសម្រេចភាពរីកចម្រើនទូទៅនេះ។ នៅក្នុងកិច្ចប្រជុំពិភាក្សានោះ សមាជិក សមាជិកានៃអង្គប្រជុំទាំងមូលបានស្នើឱ្យធានាលើការបង្កើន ប្រាក់ចំណូលរបស់កសិករប្រកបដោយចីរភាព, ជួយដោះស្រាយការលំបាករបស់សហគ្រាសខ្នាតតូច និង មធ្យម និងដោះស្រាយឧបសគ្គគោលនយោបាយ ដើម្បីអភិវឌ្ឍផ្នែកសប្បុរសធម៌៕

http://ព័ត៌មានសភាអន្តរជាតិ ១៧-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ http://www.china.org.cn/china/Off_the_Wire/2022-06/15/content_78272565.htm



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`