logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
សភាប្រជាជនចិន(NPC) ថ្កោលទោស ការអនុម័តសេចក្តីសម្រេចរបស់ សភាអឺរ៉ុប ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងតំបន់ស៊ីនជាំង
 

 អ្នកស្រុក ដើរនៅលើផ្លូវមួយ​ នៅក្នុងទីក្រុងបុរាណ Kashgar ភាគពាយព្យ នៃតំបន់ស្វយ័តអ៊ុយហ្គួរស៊ីនជាំង ប្រទេសចិន

កាលពីថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២ អ្នកនាំពាក្យ ១រូប របស់សភាប្រជាជនចិន(NPC)បានថ្លែងថា ចិនថ្កោលទោសយ៉ាងខ្លាំងក្លានូវរបស់ដែលហៅថាជា “សេចក្តីសម្រេចស្តីពីស្ថានភាពសិទ្ធិមនុស្សនៅស៊ីនជាំង” ដែលអនុម័តដោយសភាអឺរ៉ុប និងបានទទូចឱ្យសភាមួយនេះ បញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។ កាលពីថ្ងៃទី៩ ខែមិថុនា សភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចស្តីពី“ស្ថានភាពសិទ្ធិមនុស្សនៅស៊ីនជាំង ដោយបានរិះគន់ស្ថានភាពសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំងប្រទេសចិន និងបានចោទប្រកាន់ថា ចិនបានបង្កើនវិធានការពាក់ព័ន្ធនានា ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងតំណាងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរនៃអំពើប្រល័យពូជសាសន៍”។ ចិនជំទាស់យ៉ាងម៉ឺងម៉ាត់ នូវឧបាយកលនយោបាយរបស់សភាអឺរ៉ុប និងការជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងរបស់ចិន ក្រោមលេសសិទ្ធិមនុស្ស លោក You Wenze អ្នកនាំពាក្យរបស់គណៈកម្មាធិការកិច្ចការ បរទេសនៃសភាប្រជាជនចិន(NPC) បានថ្លែងបែបនេះ កាលពីថ្ងៃសុក្រ។ “ការគោរព និងការពារសិទ្ធិមនុស្ស គឺជាគោលការណ៍គ្រឹះដ៏សំខាន់មួយនៃរដ្ឋធម្មនុញ្ញចិន”។ ចាប់តាំងពីថ្ងៃបង្កើតសាធារណរដ្ឋប្រជា មានិតចិនជាង ៧០ឆ្នាំកន្លងមក ស៊ីនជាំងមានភាពរីកចម្រើនក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។ ចិនបានចាប់ផ្តើមយុទ្ធនាការប្រឆាំងអំពើភេរវនិយម និងបន្សាបអំពើជ្រុលនិយម ដោយអនុលោមតាមច្បាប់ ទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពបែបភេរវកម្មដែលកើតមានជារឿយៗ ​ ធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនក្រុមជនជាតិភាគតិចទាំងអស់ នៅក្នុងតំបន់ស៊ីនជាំង ឈានដល់កម្រិតអតិ  បរមា និងបានរួមចំណែកជាវិជ្ជមានចំពោះសិទ្ធិមនុស្សសកល ព្រមទាំងជំរុញការប្រឆាំងនឹងអំពើភេរវ      និយម។  អ្នកនាំពាក្យរបស់គណៈកម្មាធិការកិច្ចការបរទេសនៃសភាប្រជាជនចិន បានថ្លែងបញ្ជាក់បែបនេះ។ អ្នកនាំពាក្យស្ថានបេសកកម្មចិន ប្រចាំសហភាពអឺរ៉ុប បានថ្លែងថា សេចក្តីសម្រេចពាក់ព័ន្ធនានារបស់សភាអឺរ៉ុប គឺជាការមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះការពិត ត្រូវកត់សម្គាល់ថា វាជាការប្រឌិត  និងបំភាន់រវាង ស និងខ្មៅ។ ប្រវត្តិសាស្រ្តមិនត្រូវបំភ្លៃ ការពិតមិនអាចបដិសេធបាន ដោយសារតែផលប្រយោជន៍នយោបាយ កម្លាំងប្រឆាំងចិនខ្លះ នៅក្នុងសភាអឺរ៉ុបបែរជាមិនយកចិត្តទុកដាក់លើអង្គហេតុ លាបពណ៌លើគោលនយោបាយតំបន់ស៊ីនជាំងរបស់ចិន ផ្សព្វផ្សាយកុហកពាក់ព័ន្ធនឹងតំបន់ស៊ីនជាំងដោយគំនិតព្យាបាទ និងយកបញ្ហាសិទ្ធិមនុស្សរបស់ចិនធ្វើឱ្យទៅជារឿងនយោបាយ៕

http://ព័ត៌មានសភាអន្តរជាតិ ១១-០៦-២២- មាស តូនី ប្រែសម្រួលពី៖ https://www.globaltimes.cn/page/202206/1267791.shtml



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`