logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស CHINA / មើលលម្អិត
រដ្ឋសភាវៀតណាមបើកវេទិកាសំណួរ-ចម្លើយស្តីពី ការអភិវឌ្ឍកសិកម្ម និងជនបទ
 

រដ្ឋសភាវៀតណាមបើកវេទិកាសំណួរ-ចម្លើយស្តីពីការអភិវឌ្ឍកសិកម្ម និងជនបទ

រដ្ឋធានីហាណូយ៖ កាលពីរសៀលថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាមបានបើកវេទិកាសំណួរ-ចម្លើយ ដើម្បីពិភាក្សាលើបញ្ហាការអភិវឌ្ឍជនបទ និងកសិកម្ម។ សំណួរជាច្រើនត្រូវបានគេរំពឹងថា នឹងផ្តោតលើការរៀបចំផលិតកម្ម រួមផ្សំជាមួយទីផ្សារផលិតផលកសិកម្ម និងការសម្របសម្រួលក្នុងការកសាងយន្តការ គោលនយោបាយនានាស្តីពី ការជំរុញ ការចរចាលើការបើកទីផ្សារផលិតផលកសិកម្មរបស់វៀតណាម។ សមាជិករដ្ឋសភាទាំងមូល ក៏នឹងសាកសួរផងដែរអំពី វិធានការត្រួតពិនិត្យការប្រែប្រួល តម្លៃពាក់ព័ន្ធនឹងផលិតផលកសិកម្ម និងជលផល, ការចិញ្ចឹមសត្វ និងសម្ភារៈកសិកម្ម, ការសម្រួលនីតិវិធីរដ្ឋបាល, ការទាក់ទាញការវិនិយោគលើវិស័យកសិកម្ម ការអនុវត្តបច្ចេកវិទ្យាខ្ពស់លើ វិស័យកសិកម្ម និងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ គឺជាមនុស្សសំខាន់ ១ រូប ដែលនឹងត្រូវឆ្លើយសំណួរ។ ក្រៅពីនោះ គឺលោក Le Van Thanh ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាក់ព័​ន្ធមួយចំនួនទៀត នឹងឆ្លើយសំណួរលើបញ្ហាពាក់ព័ន្ធនឹងវិស័យនានា ក្រោមការដឹកនាំរបស់ខ្លួន។ វេទិកាសំណួរ-ចម្លើយនេះ នឹងផ្សាយបន្តផ្ទាល់តាមវិទ្យុ និងទូរទស្សន៍រដ្ឋវៀតណាម៕

http://ព័ត៌មានសភាអន្តរជាតិ ០៨-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.vietnamplus.vn/national-assembly-to-conduct-qa-on-agriculture-rural-development/229767.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`