logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស CANADA / មើលលម្អិត
សម័យប្រជុំប្រចាំឆ្នាំ លើកទី៣០ របស់សន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE-PA) ធ្វើឡើងនៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា
 

សម័យប្រជុំប្រចាំឆ្នាំ លើកទី៣០ របស់សន្និបាតសភាអង្គការ OSCE ធ្វើឡើងនៅក្នុងប្រទេសកាណាដា

សមាជិកសភារាប់រយនាក់បានចួបជុំគ្នានៅក្នុងទីក្រុង Vancouver ប្រទេសកាណាដាដើម្បីចូលរួម​ក្នុងសម័យ​ប្រជុំប្រចាំឆ្នាំលើកទី៣០ របស់​សន្និបាត​សភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប(OSCE-PA)។  កិច្ចប្រជុំរយៈពេល ៥ថ្ងៃ ដែលធ្វើឡើងពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៣នោះ បានស្នើឱ្យពង្រឹងតួនាទីរបស់អង្គការ OSCE ក្នុងបញ្ហាប្រឈមបច្ចុប្បន្ន រួមទាំង ការបញ្ចប់សង្រ្គាមនៅក្នុង​ប្រទេសអ៊ុយក្រែន ជាមួយនឹងការគោរពដោយពេញលេញចំពោះអធិបតេយ្យភាពជាតិ និង បូរណភាព​ទឹកដីអ៊ុយក្រែន។ ក្នុងសុន្ទរកថាបើក លោកស្រី Margareta Cederfelt ប្រធានសន្និបាតសភា OSCE-PA បានគូស បញ្ជាក់ថា សន្និបាតសភាគួរតែជួយ​នាំផ្លូវចេញ​ពីស្ថានភាពមិនប្រាកដប្រជាដែលពិភពលោកកំពុងតែប្រឈមនិង​ដើម្បី​បញ្ចប់ស្ថានភាពនេះ លោកស្រី Margareta Cederfelt បានប្រកាសថា OSCE-PA បានបង្កើតគណៈកម្មា​ធិការ​​ថ្មីមួយដើម្បីបង្កើនកិច្ចសម្របសម្រួលប្រកបដោយប្រសិទ្ធភាព គាំទ្រដល់អ៊ុយក្រែន។ គោលបំណងនៃ​ការ​បង្កើតគណៈកម្មាធិការចំពោះកិច្ចថ្មី ដែលត្រូវបានអនុម័តគាំទ្រតាមសំណើរបស់ប្រតិភូអ៊ុយក្រែន​នោះនឹង​ធានាថាសង្រ្គាមនៅតែសំខាន់ជាងគេនៃ​សកម្មភាពរបស់ OSCE-PA និងធានា ថាសេចក្តីត្រូវការរបស់​អ៊ុយក្រែន​ត្រូវបានពិនិត្យពិចារណាយ៉ាងពេញលេញពី OSCE-PA។​ លោក Chris d’Entremont អនុប្រធានរដ្ឋសភាកាណាដាបានថ្លែងថា ការការពារអ៊ុយក្រែន មានន័យថា ការពារប្រជាធិបតេយ្យនៅទូទាំង​ពិភព​លោក និងអង្វរករដល់សមាជិកសភារបស់អង្គការ OSCE រួបរួមគ្នា និងបន្តផ្តល់ដល់អ៊ុយក្រែននូវការគាំទ្រដែលពួកគេត្រូវការ។ សន្និបាតសភា OSCE-PA ពិនិត្យពិចារណា​លើសេចក្តីសម្រេចរបស់អង្គការ OSCE និងភាពគួរឱ្យជឿទុកចិត្តបានរបស់ OSCE-PA ក្នុងការប្រឈមនឹង​ការ​​​បន្ត​អំពើឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ គូសបញ្ជាក់ពីសង្រ្គាមឈ្លានពាន សន្និបាតសភា OSCE-PA យល់ឃើញថា គឺជាសញ្ញាមួយដែលសហព័ន្ធរុស្ស៊ី​មិនចាប់អារម្មណ៍​ក្នុងកិច្ចសន្ទនា​ដ៏ពិតប្រាកដមួយ សេចក្តីសម្រេចបានចែងថា សមាជិកសភារុស្ស៊ីបានគាំទ្រ​សង្រ្គាម ដូច្នឹងបានបាត់បង់លក្ខណៈសម្បតិ្តជាតំណាងសភា ក្នុងនាម​ជាដៃគូទទួលខុសត្រូវសម្រាប់កិច្ចសន្ទនា។ សេចក្តីសម្រេចខាងលើនឹងធ្វើរួចរាល់សម្រាប់ជាសេចក្តីប្រកាសទីក្រុង Van couver  ដែល OSCE-PA នឹងបោះឆ្នោតនៅថ្ងៃបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៣-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.oscepa.org/en/news-a-media/press-releases/press-2023/osce-parliamentarians-meet-in-vancouver-for-annual-session-establish-new-parliamentary-working-group-on-ukraine


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`