logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស CANADA / មើលលម្អិត
នាយករដ្ឋមន្រ្តីកាណាដា ថ្លែងសុន្ទរកថានៅក្នុងសភាអ៊ុយក្រែន
 

លោក Justin Trudeau ថ្លែងសុន្ទរកថានៅវិមាន Verkhovna Rada (សភាអ៊ុយក្រែន)

 កាល​ពី​ថ្ងៃ​សៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បាន​ ធ្វើ​ដំណើរ​ដ៏​ភ្ញាក់​ផ្អើល​មួយ​ទៅកាន់ប្រទេស​អ៊ុយក្រែន​។ សារព័ត៌មាន Ukrinform បានឱ្យដឹងថា លោក Yaroslav Zhelezniak សមាជិកសភាអ៊ុយក្រែនបានរាយការណ៍នៅលើបណ្តាញសង្គមតេឡេក្រាមរបស់ លោកថា លោក Trudeau បានអញ្ជើញថ្លែងសុន្ទរកថានៅវិមាន Verkhovna Rada (សភាអ៊ុយក្រែន)។ លោក Chrystia Freeland លោកឧបនាយករដ្ឋមន្ត្រីកាណាដា និងរដ្ឋមន្ត្រីអ៊ុយក្រែនទាំងអស់​ក៏បានអញ្ជើញ ចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។ លោក Zhelezniak បានគូសបញ្ជាក់ពីចំណុចសំខាន់ៗនៃសុន្ទរកថារបស់លោក Trudeau។ ជាពិសេស លោក Trudeau បានកត់សម្គាល់ថា ប្រជាជនអ៊ុយក្រែនកំពុងប្រយុទ្ធ “មិនត្រឹមតែដើម្បីការរស់រានមានជីវិត​របស់​ពួកគេប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្វីៗគ្រប់យ៉ាង”។ “ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ ពិភពលោក​មិនអាចមើលស្រាល​ពីសារៈសំខាន់នៃពេលវេលា និងការតស៊ូរបស់អ្នកបានទេ។ អ្នកកំពុងតស៊ូដើម្បី ខ្លួនអ្នក ដើម្បីភាសារបស់អ្នក សម្រាប់ផ្ទះរបស់អ្នក និងសម្រាប់អនាគតរបស់យើង​ទាំង​អស់គ្នា”។ លោក Trudeau បានមានប្រសាសន៍ថា ជ័យជំនះរបស់អ៊ុយក្រែននឹងមាននៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ហើយជនជាតិ​អ៊ុយក្រែនជាអ្នកកំណត់អនាគតនៃ​សតវត្ស​ទី២១។ លោក Trudeau ក៏​បានមានប្រសាសន៍​បន្តទៀត​ថា ប្រទេសកាណាដា​នឹង​គាំទ្រ​អ៊ុយក្រែនឱ្យ​បាន​យូរ​តាម​ដែល​ខ្លួន​ត្រូវការ។ លោក Zhelezniak ដកស្រង់សម្តីរបស់​លោក Trudeau ថា “អ្នកមិនបោះបង់ នោះហើយជាមូលហេតុដែលយើងមិនបោះបង់”។ លោក Trudeau ក៏បានកត់សម្គាល់ផងដែរថា អ៊ុយក្រែនគួរតែជ្រើសរើសវិធី​ការពារ​ខ្លួន ហើយកាណាដានឹង​គាំទ្រអ៊ុយក្រែនចូលជាសមាជិករបស់អង្គការ NATO។ លោក Trudeau បានមានប្រសាសន៍ថា “យើងចង់​បានសន្តិភាពតាមលក្ខខណ្ឌរបស់អ៊ុយក្រែន។ រុស្ស៊ីត្រូវតែដកកងកម្លាំងយោធាទាំងអស់របស់ខ្លួនចេញពី​អ៊ុយក្រែនទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ”។ នៅចុងបញ្ចប់សុន្ទរកថាលោក Trudeau បានមានប្រសាសន៍​ជាមួយ​នឹងឃ្លាមួយថា “ភាពរុងរឿងមានដល់អ៊ុយក្រែន” ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ១២-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.ukrinform.net/amp/rubric-polytics/3721132-canadas-trudeau-delivers-speech-in-ukraines-parliament.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`