logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស CANADA / មើលលម្អិត
សភាកាណាដា ចេញផ្សាយរបាយការណ៍ដែលបង្ហាញពី “ទំនាក់ទំនងដ៏រឹងមាំ” របស់ខ្លួនជាមួយកោះតៃវ៉ាន់
 

លោកស្រី Mao Ning អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសនៃសាធារណរដ្ឋប្រជាមានិតចិន

កាលពីថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣ សាធារណរដ្ឋប្រជាមានិតចិន បានប្រឆាំងនឹងកិច្ចប្រជុំដែល បានគ្រោងទុករវាងលោក Kevin McCarthy ប្រធានសភាតំណាង​សហរដ្ឋអាមេរិក និងលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ ដោយបាននិយាយថា ទីក្រុងប៉េកាំងនឹង “ការពារយ៉ាងម៉ឺងម៉ាត់” បូរណភាពទឹកដី​របស់ខ្លួន។ ​លោកស្រី Mao Ning អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសចិនបានឱ្យដឹងថា “យើងជំរុញឱ្យសហរដ្ឋអាមេរិក​គោរព គោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៅក្នុងសេចក្តី​ថ្លែងការណ៍រួមទាំងបី ចិន-អាមេរិក មិន​អនុញ្ញាត​ឱ្យ​ លោកស្រី Tsai ការធ្វើដំណើរឆ្លងទៅកាន់សហរដ្ឋអាមេរិក និងមិនរៀបចំឱ្យមានកិច្ចប្រជុំ ឬទំនាក់ទំនងណាមួយរវាង​លោកស្រី Tsai  ​និង​ឥស្សរជន​នយោបាយ និង​មន្ត្រី​របស់​អាមេរិក​”។ លោកស្រី Mao បានប្រាប់អ្នក សារព័ត៌មាន ទៅតាមប្រតិចារិកនៃព័ត៌មានសង្ខេបរបស់​លោកស្រី​នៅទីក្រុងប៉េកាំង ដែលក្រោយមកត្រូវបាន បង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្រសួងថា “ភាគីចិននឹងតាមដានយ៉ាងយក​ចិត្ត​ទុកដាក់ចំពោះស្ថានភាព នេះ ខណៈពេល​ដែល​ខ្លួនកំពុងបង្កើន និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព ព្រមទាំងបូរណភាពទឹក ដី”។ ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជា “ខេត្តបំបែកចេញ” ខណៈពេលដែលតៃប៉ិ​បានទទូចទាមទារឯករាជ្យ តាំងពីឆ្នាំ១៩៤៩ ។ ទីក្រុងប៉េកាំង មិនបានច្រានចោលលទ្ធភាពនៃការប្រើកម្លាំង​ដើម្បីបង្រួបបង្រួម ប្រទេសកោះជាមួយដីគោកនោះទេ។ លោកស្រី Mao បានមានប្រសាសន៍ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង “ប្រឆាំងដាច់ខាតចំពោះការរៀបចំរបស់សហរដ្ឋអាមេរិកនូវការធ្វើដំណើរឆ្លងកាត់” របស់​លោកស្រី Tsai ទៅកាន់​សហរដ្ឋ​អាមេរិក និងជំនួបរវាងលោកស្រី Tsai និងលោក McCarthy ដែលជា​មន្ត្រីជាន់ខ្ពស់ទីបីរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក ព្រោះទង្វើនេះវាបំពាន​យ៉ាងធ្ងន់ធ្ងរទៅលើ​គោលការណ៍ និងបទប្បញ្ញត្តិរបស់ចិននៅក្នុងសេចក្តីថ្លែងការណ៍ រួមទាំងបីចិន-អាមេរិក និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ កាលពីសប្តាហ៍មុន ប្រទេសចិនបានប្តេជ្ញាចាត់វិធានការតបតចំពោះកិច្ចប្រជុំណាមួយរវាងលោកស្រី Tsai និងមន្ត្រីអាមេរិកក្នុងអំឡុងពេលធ្វើដំណើរ​ទៅកាន់​អាមេរិក​កណ្តាល ដោយបញ្ជាក់ថា កិច្ចប្រជុំបែបនេះ នឹង “បំផ្លាញសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់”។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ទីក្រុងប៉េកាំង​មិនគួរ​​ប្រើការឆ្លងកាត់នេះជាលេសដើម្បីបង្កើនសកម្មភាពឈ្លានពាននៅជុំវិញច្រក សមុទ្រ​នោះទេ....៕

             ព័ត៌មានសភាទ្វីបអាមេរិក ០៥-០៤-២៣-ផាត់ ត្រដែត

 ប្រែសម្រួលពី៖ https://www.aa.com.tr/en/americas/-will-resolutely-defend-territorial-integrity-china-says-of-taiwan-president-s-meeting-with-us-house-speaker/2863538



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`