logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស CANADA / មើលលម្អិត
ព្រឹទ្ធសភាកាណាដា អំពាវនាវឱ្យធនាគារកាណាដាមានតម្លាភាពជាងមុន
 

ធនាគាររបស់ប្រទេសកាណាដា

កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការព្រឹទ្ធសភានៃប្រទេសកាណាដា បានអំពាវ នាវឱ្យសភាមានការត្រួតពិនិត្យកាន់តែច្រើនលើធនាគារកាណាដា ហើយធនាគារកណ្តាលត្រូវបង្ហាញតម្លា ភាពបន្ថែមទៀត ខណៈដែលដែលធនាគារកំពុងប្រឹងប្រែងស្ដារឡើងវិញនូវជំនឿទុកចិត្តដែលបានបាត់បង់ ក្នុងអំឡុងពេលប្រយុទ្ធដើម្បីទប់ស្កាត់អតិផរណាកាលពីឆ្នាំមុន។ ធនាគារកាណាដា បានស្ថិតនៅក្រោមការវាយប្រហារដ៏កម្រមួយពីអ្នករិះគន់ រួមទាំងលោក Pierre Poilievre មេដឹកនាំនៃគណបក្សប្រឆាំង ដោយសារធនាគារនេះបានវាយតម្លៃអតិផរណាខុស ដែលនាំឱ្យមានការ​អំពាវ​នាវជាថ្មីឱ្យធនាគារនេះចេញផ្សាយជាថ្មី និងបើកចំហបន្ថែមទៀតអំពីដំណើរការធ្វើការសម្រេចចិត្តរបស់​ខ្លួន។ កាលពីសប្តាហ៍មុន ធនាគារកាណាដា បានចេញផ្សាយកិច្ចប្រជុំស្តីពីការកំណត់គោលនយោបាយ ហើយ​បានសន្និដ្ឋានថា ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់កាលពីខែមុន ដោយ សារភាពតឹងតែងនៃទីផ្សារ​ការងារ និងកំណើនខ្លាំងជាងការរំពឹងទុក។ ​គណៈកម្មការ​ធនាគារពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ព្រឹទ្ធសភាកាណាដា បានឱ្យដឹងថា “ធនាគារកាណាដាគួរតែមានតម្លាភាពជាងមុន និងធ្វើឱ្យមានការវាយតម្លៃជាសាធារណៈ​ជាទៀងទាត់ អំពីឥទ្ធិពលនៃកិច្ចអន្តរាគមន៍របស់ខ្លួនលើអតិផរណា និង លើការវិវត្តនៃសូចនាករសេដ្ឋកិច្ច​សំខាន់ៗ”។ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ គណៈកម្មាធិការព្រឹទ្ធសភា បានឱ្យដឹង​ថា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុគឺមានភាពយុត្តិធម៌ ខណៈពេលដែលការកត់សម្គាល់ ថាការកើន​ឡើង​​អត្រាការ​ប្រាក់បានចាប់ផ្តើមធ្វើឱ្យកំណើនសេដ្ឋកិច្ចយឺត និងអាចធ្វើឱ្យបញ្ហាលំនៅដ្ឋានកាន់តែ​អាក្រក់​ទៅៗ។ ធនាគារកណ្តាលបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់គណៈ កម្មាធិការព្រឹទ្ធសភា​ទេ។ កាលពីថ្ងៃទី២៥ ខែមករា ធនាគារកាណាដាបានដំឡើងអត្រាការប្រាក់របស់ខ្លួន ដល់ ៤.៥% ដែលជា​កម្រិត​ខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ ហើយបានក្លាយជាធនាគារកណ្តាលដ៏ធំដំបូង គេដែលបានប្រកាសថា ខ្លួនទំនងជានឹងបញ្ឈប់ការកើនឡើងបន្ថែមទៀតសម្រាប់ពេលនេះ៕

ព័ត៌មានសភាអន្តរជាតិ ១៧-០២-២៣-ផាត់ ត្រដែត

 ប្រែសម្រួលពី៖ https://www.reuters.com/markets/canadian-senate-calls-bank-canada-be-more-transparent-2023-02-16/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`