logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស BULGARIA / មើលលម្អិត
សភាប៊ុលហ្គារីនឹងបោះឆ្នោតលើសេចក្តីប្រកាសស្តីពីសមាជិកភាព របស់អ៊ុយក្រែន ក្នុងអង្គការណាតូ
 

រូបភាព សមាជិកសភានៃសាធារណរដ្ឋប៊ុលហ្គារី

សមាជិកសភានៃសាធារណរដ្ឋប៊ុលហ្គារី លើកលែងតែគណបក្សជនសង្គមនិយមប៊ុលហ្គារី និងគណបក្សស្តាំ​និយមជ្រុលគាំទ្ររុស្ស៊ី Vazrazhdane ដែលមានសមាជិកចំនួន ៦០រូប នៃសមាជិកសភា ២៤០រូប បានស្នើ​សេចក្តីប្រកាសគាំទ្រអ៊ុយក្រែន ជាអនាគតសមាជិកអង្គការណាតូ នៅពេលស​ង្រ្គាម​បានប​ញ្ចប់។ បើតាម​សេចក្តីប្រកាស គឺធ្វើឡើងដើម្បីជួយស្តាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់សមុទ្ទ ខ្មៅ ហើយ​សហព័ន្ធរុស្ស៊ីត្រូវតែស្ម័គ្រចិត្តដកខ្លួនចេញទាំងស្រុង និងជាបន្ទាន់ពីព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ របស់បណ្តារដ្ឋអធិបតេយ្យទាំងអស់។​ សេចក្តីប្រកាសខាងលើ ក៏បានទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងអស់របស់ខ្លួន ដែលផ្ទុយ​ទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ គាំទ្ររូបមន្​តសន្តិភាពរបស់លោក Volodymyr Zelen skyy ប្រធា​នា​ធិបតីអ៊ុយក្រែន។ ព្រមទាំងទាមទារឱ្យប៊ុលហ្គារីបន្តផ្តល់នូវជំនួយនយោបាយ ហិរញ្ញវត្​ថុ​ មនុស្សធម៌ យោធា និងបច្ចេកទេសយោធា ដល់អ៊ុយក្រែនរហូតដល់ស្តាអធិបតេយ្យភាពឡើងវិញទាំង ស្រុងលើ​ព្រំដែនដែល​ត្រូវ​បានទទួល​ស្គាល់ជាអន្តរជាតិ។ សេចក្តីប្រកាសទទួលបានការគាំទ្រពីគណបក្សកាន់អំណាចដ៏យូរអង្វែង គឺគណបក្ស GERBគណបក្សជនជាតិ​ភាគតិចតួកគី DPS ក្រុមចម្រុះ​គណបក្ស​គាំ​ទ្រអឺរ៉ុប គឺគណបក្ស We continue the change និងគណបក្ស​ប្រជាធិបតេយ្យប៊ុលហ្គារី(PP-DB) ព្រមទាំង​គណបក្សប្រជានិយម ITN។​ សេចក្តី​ប្រកាសដដែល ក៏បានលើកឡើងផងដែរថា សភារំពឹងថា រដ្ឋាភិបាលប៊ុលហ្គារី រួមទាំង នៅឯកិច្ចប្រជុំកំ​ពូលអង្គការ​ណាតូ​ដែល​នឹងធ្វើ​ឡើង​នៅ​ក្នុង​​ពេលខាងមុខនេះ ក្នុងទីក្រុងវីលនីញូស ប្រទេសលីទុយ​អានីនឹង​បង្ហាញនូវ​ជំហរគាំ​ទ្រសមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការណាតូ បន្ទាប់ពី​​ប្រទេសមួយនេះបាន​ស្តា​សន្តិភាពនៅលើទឹកដីរបស់ខ្លួន។ ព្រមទាំងទទូចឱ្យអង្គការណាតូប្រើប្រាស់កិច្ចប្រជុំមួយនេះ ដើម្បី​គូសបញ្ជាក់​នូវប៉ារ៉ាម៉ែត្រដ៏ច្បាស់លាស់មួយសម្រាប់សមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការណាតូ៕ ព័ត៌មានសភាទ្វីបអឺរ៉ុប ០៤-០៧-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://www.euractiv.com/section/politics/news/bulgarian-parliament-to-vote-on-declaration-for-ukraine-nato-membership/


អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`