logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស BULGARIA / មើលលម្អិត
គណបក្សឈ្នះឆ្នោតក្នុងសភាប៊ុលហ្គារី ទទូចឱ្យគណបក្សទាំងអស់ពិភាក្សាគ្នាពីការបង្កើតរដ្ឋាភិបាលថ្មី ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយ
 

លោក Boyko Metodiev Borisov អតីតនាយករដ្ឋមន្រ្តីប៊ុលហ្គារីនិងជាប្រធានគណបក្ស GERB

លោក Boyko Metodiev Borisov មេដឹកនាំគណបក្សនិយមកណ្តាល-ស្តាំ GERB និងជាអតីតនាយករដ្ឋ​មន្រ្តី​នៃសាធារណរដ្ឋប៊ុលហ្គារី ដែលទទួលបានជ័យជម្នះយ៉ាង​ប្រផិតប្រផើយក្នុងការបោះឆ្នោតជ្រើសតាំង​សមាជិក​សភាមុនកាលកំណត់នោះ បានអញ្ជើញគណបក្សទាំងអស់ដែលទទួលបាន​អាសនៈនៅក្នុងសភាចូលរួមកិច្ច​ពិភាក្សា​ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។​ គណបក្ស GERB កំពុងប៉ុនប៉ងបង្កើតរដ្ឋា ភិបាលថ្មីមួយទៀត បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសមាជិកសភាមិនបានផល ជាលើកទី៥ ក្នុងរយៈ ពេល ២ឆ្នាំមកនេះ។ លោក Borisov បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលដែលមានស្ថិរភាពបំផុតនឹងរួមមាន គណបក្ស ​ GERB របស់លោក  ដែលទទួលបានសំឡេង ២៦.៥% នៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០២  ខែ   មេសា ឆ្នាំ២០២៣ ហើយអ្នកទទួលជ័យជម្នះលំដាប់ទី២ គឺគណបក្សគាំទ្រអឺរ៉ុប We Continue the Change និងក្រុម​ចម្រុះប្រជាធិបតេយ្យប៊ុលហ្គារី ដែលទទួលបានសំឡេង ២៤.៥%។ លោក Borisov ថ្លែងថា​​ ដៃគូរបស់យើងនឹងគាំទ្រគាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពាន​ពីកងទ័ពរុស្ស៊ី ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់ប៊ុលហ្គារី ដើម្បីចូលក្នុងតំបន់អឺរ៉ូ និងលិខិតឆ្លងដែនធ្វើដំណើរដោយសេរីចូលតំបន់ Schengen របស់អឺរ៉ុប។ ប៉ុន្តែយ៉ាង​ណា​ក៏ដោយលោក Borisov នឹងមិនច្រានចោលកិច្ចពិភាក្សា​ ជាមួយ​គណបក្ស​​នយោបាយទាំង៦ ដែលចូលក្នុងសភា រួមទាំង គណបក្សស្តាំនិយមជ្រុលគាំទ្ររុស្ស៊ី  Revival Party ដែលតស៊ូមតិឱ្យប៊ុលហ្គារីចាកចេញពីអង្គការណាតូ និងសហភាពអឺរ៉ុបផងដែរ។ គណបក្សនេះទទួលបាន​សំឡេង​លំដាប់ទី៣  ត្រូវជា ១៤.១៥%  នៅក្នុងការបោះឆ្នោតជ្រើស​តាំងសមាជិកសភា។ គួរបញ្ជាក់ផងដែរថា ប៊ុលហ្គារីបច្ចុប្បន្នគ្រប់គ្រងដោយរដ្ឋាភិបាលចាំផ្ទះ ដែលតែងតាំងដោយលោក ប្រធានាធិបតី Rumen Radev ចាប់តាំងពីសាធារណជនបានផ្ទុះកំហឹង​ជា​ច្រើន​ឆ្នាំពាក់ព័ន្ធនឹងអំពើពុក រលួយ និងឈានទៅជាមហាបាតុកម្មនៅក្នុងឆ្នាំ២០២០។ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ លោកប្រធានាធិបតី បាន​​រំលាយសភា និងប្រកាសការ​បោះឆ្នោតថ្ងៃទី០២ ខែមេសា។ ក្នុងខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលគាំទ្រ​ប្រទេស លោកខាងលិចរបស់លោកនាយករដ្ឋមន្រ្តី Kiril Petkov ត្រូវបានទម្លាក់ដោយការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅក្នុងសភា ក្រោយពីបានឡើងកាន់អំណាចបានរយៈពេល ៦ខែ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៧-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.rferl.org/a/32350736.html


អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`