logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស BRAZIL / មើលលម្អិត
ព្រឹទ្ធសភាប្រេស៊ីល គាំទ្រផែនការស្វ័យភាពរបស់ប្រទេសម៉ារ៉ុកដែលផ្តល់នូវដំណោះស្រាយនយោបាយជាក់ស្តែង
 

សម័យប្រជុំរបស់ព្រឹទ្ធសភាប្រេស៊ីល

ព្រឹទ្ធសភានៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានអនុម័តយល់ព្រមលើសេចក្តីសម្រេចស្តីពីការគាំទ្រ​ផែនការ​ស្វ័យភាពរបស់សាធារណរដ្ឋម៉ារ៉ុក ដែលផ្តល់ជូនសម្រាប់​តំបន់​សាហារ៉ាក្រោមអធិបតេយ្យភាពរបស់ខ្លួន ដោយជំរុញឱ្យប្រទេសរបស់ពួកគេទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ដែលធ្វើឡើងដោយ ទីក្រុងរ៉ាបា សម្រាប់ដំណោះស្រាយ​យូរអង្វែង និងសន្តិភាពនៃជម្លោះក្នុងតំបន់សាហារ៉ា។ ក្រុម​សមាជិក​ព្រឹទ្ធសភា​ ដែលដាក់ស្នើសេចក្តីសម្រេចខាងលើបានលើកឡើងក្នុងញត្តិភ្ជាប់មកជាមួយថា “ពេលវេលាបានមកដល់ហើយ សម្រាប់ប្រទេសរបស់យើង​ក្នុង​ការ​ទទួលស្គាល់ផែនការស្វ័យភាពជាក់ ស្តែងរបស់ប្រទេសម៉ារ៉ុក ដែលជាមូលដ្ឋានសម្រាប់ឈានទៅរកដំណោះស្រាយនយោបាយជាក់ស្តែងចំពោះ បញ្ហាតំបន់សាហារ៉ា ស្របតាម​សេចក្តីសម្រេចរបស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ”។ ​ក្រុមសមាជិក​ព្រឹទ្ធសភាទាំងនោះបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់ប្រទេសប្រេស៊ីល​ចំពោះ​បូរណភាពទឹកដី ប្រទេស​ម៉ារ៉ុក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងពង្រឹងការជឿទុកចិត្តបន្ថែមទៀត និងបើក ឱកាសសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក។ ក្រុម​សមាជិក​ព្រឹទ្ធសភា ទាំងនោះក៏បានលើកឡើងបន្ថែមទៀតថា ប្រទេសទាំងពីរមានសក្ដានុពលសេដ្ឋកិច្ចដ៏ធំធេង បានចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀង​សហប្រតិបត្តិការជាច្រើនលើវិស័យសន្តិសុខស្បៀង ការវិនិយោគ ការពារជាតិគយ ការផ្លាស់​ប្តូរប្រព័ន្ធឌីជីថល ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការចៀសវាងការយកពន្ធ ទ្វេដង ទេសចរណ៍ ឧស្សាហកម្ម....។ ប្រទេសម៉ារ៉ុក បន្តទទួលបានការគាំទ្រកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាមេរិកឡាទីន សម្រាប់បញ្ហា បូរណភាព​ទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនក្នុងតំបន់សាហារ៉ា ដែលប្រការនេះបានបង្កឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់កង​ជីវពល polisario ដែលឧបត្ថម្ភអាវុធ ហិរញ្ញប្បទាន និងជំរក ដោយក្រុមយោធា​នៃរបប អាល់ហ្សេរី ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ០៩-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://northafricapost.com/68352-sahara-brazilian-senate-supports-moroccos-autonomy-plan-offering-realistic-political-solution.html


អត្ថបទពាក់ព័ន្ធ៖

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`