logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស BRAZIL / មើលលម្អិត
ប្រធានាធិបតីប្រេស៊ីល ថ្លែងទៅកាន់សភាព័រទុយហ្គាល់ ចំពេលមានការតវ៉ាពីក្រុមស្តាំនិយម
 

លោក Luiz Inacio Lula da Silva ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល

កាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ចំពេលមានការតវ៉ាពីក្រុមស្តាំនិយម លោក Luiz Inacio Lula da Silva ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានអញ្ជើញថ្លែងសុន្ទរកថានៅក្នុងសភានៃ សាធារណរដ្ឋព័រទុយហ្គាល់ ដើម្បីប្រារព្ធខួបនៃបដិវត្តន៍ Carnation ឆ្វេងនិយមរបស់ប្រទេសព័រទុយហ្គាល់ ដែលបានផ្តួលរំលំ​របបផ្តាច់ការក្នុងឆ្នាំ១៩៧៤ ។ សុន្ទរកថា​របស់​លោក Lula ​ត្រូវ​បាន​ជួប​នឹង​ការការសើចចំអក និង​ការប្រឆាំង​តវ៉ា​ពីអ្នក​នយោបាយចំនួន ១២នាក់ ​មក​ពី​គណបក្ស far-right Chega ​របស់​ព័រទុយហ្គាល់។ ក្រុមប្រឆាំង​បាន​កាន់​ផ្ទាំង​បដា​ជាមួយ​នឹង ​ពាក្យ​ស្លោក​ថា “ចោរ​គួរ​តែ​ជាប់​គុក” និង “មិន​មាន​អំពើ​ពុករលួយ​ទៀត​ទេ”។ លោក Augusto Santos Silva ប្រធានសភានៃសាធារណរដ្ឋព័រទុយហ្គាល់បានសុំទោសលោក Lula និងបានស្តីបន្ទោសដល់អ្នកនយោបាយ ទាំងនោះដោយនិយាយថា “នឹងមិនមានការអាម៉ាស់បែបនេះទៀតទេនៅក្នុងនាមប្រទេសព័រទុយហ្គាល់”។ ក្រុមបាតុករ​ស្តាំនិយម​ដែល​ខឹងសម្បា​នៅ​ខាងក្រៅ​សភា​ក៏​ទាមទារ​ឱ្យចាប់​លោក Lula ដាក់​ពន្ធនាគារ​ផងដែរ ដោយ​ចោទប្រកាន់​ពី​បទពុករលួយ​។ បន្ទាប់ពីសុន្ទរកថា លោក Lula បានគ្រវីក្បាលពីការតវ៉ាដោយនិយាយថាលោកក៏ធ្លាប់ធ្វើបាតុកម្មដែរ។ ក្នុងអំឡុងពេលសុន្ទរកថា លោក Lula បានពិភាក្សាអំពីរបៀបនៃ ការស្រមើស្រមៃរបស់ក្រុមស្តាំនិយមនៅក្នុងប្រទេសប្រេស៊ីល “ដែលបានព្យាយាមធ្វើឱ្យប្រទេសត្រឡប់ទៅ រក៥០ឆ្នាំមុន” ប៉ុន្តែលោកបានសង្កត់ធ្ងន់ទៅលើការវិលត្រឡប់របស់ប្រេស៊ីលទៅកាន់លទ្ធិប្រជាធិបតេយ្យ និងបានសម្តែងការដឹងគុណចំពោះការគាំទ្រពីប្រទេសព័រទុយហ្គាល់ ខណៈដែលប្រទេសទាំងពីរ “ខិតខំដើម្បីសង្គមយុត្តិធម៌” ។ កាលពីថ្ងៃសុក្រ ទី២១ ខែមេសា នៅពេលលោក Lula អញ្ជើញមកដល់ប្រទេសព័រទុយហ្គាល់ ប្រជាជន អ៊ុយក្រែនបានធ្វើបាតុកម្មនៅមុខស្ថានទូតប្រេស៊ីលប្រចាំនៅរដ្ឋធានីលីសបោន បន្ទាប់ពីលោក Lula បានជំរុញឱ្យសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក និងសហអឺរ៉ុបបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ ក្នុង​អំឡុង​ពេល ​ថ្លែង​សុន្ទរកថា​ក្នុង​សភា លោក Lula បានមានប្រសាសន៍ថា “យើងថ្កោលទោសការរំលោភលើបូរណភាពទឹក ដីរបស់អ៊ុយក្រែន”។ “ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា សង្រ្គាមមិនអាចបន្តជារៀងរហូតបានទេ” ដោយអំពាវ នាវឱ្យមានការចរចាសន្តិភាព និងការផ្លាស់ប្តូរក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Lula បាន មានប្រសាសន៍ថាបដិវត្តន៍ Carnation របស់ប្រទេសព័រទុយហ្គាល់បានបង្ហាញពិភពលោកពីរបៀបនៃការតស៊ូស៊ីវិលដែលអាចយកឈ្នះលើរដ្ឋផ្តាច់ការ និងយោធា ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ២៦-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.aa.com.tr/en/americas/brazil-s-lula-addresses-portuguese-parliament-amid-far-right-protests/2881088#


អត្ថបទពាក់ព័ន្ធ៖

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`