logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស BELARUS / មើលលម្អិត
ប្រធានសភាជាន់ខ្ពស់បេឡារុស៖ ទំនាក់ទំនងអន្តរសភា បេឡារុស-កៀហ្ស៊ីស៊ីស្ថាន ឈានដល់កម្រិតថ្មីមួយ
 

លោកស្រី Natalya Kochanova ប្រធានសភាជាន់ខ្ពស់នៃសាធារណរដ្ឋបេឡារុស

រដ្ឋធានីមីនស្ក៍៖ ក្នុងអំឡុងពេលនៃជំនួបពិភាក្សាការងារជាមួយលោក Ermek Ibraimov ឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន​ប្រចាំសាធារណរដ្ឋបេឡារុស លោកស្រី Natalya Kochanova ប្រធានក្រុមប្រឹក្សានៃសាធារណរដ្ឋ(សភាជាន់ខ្ពស់បេឡារុស)បានថ្លែងថា កិច្ចសហ​ប្រតិបត្តិការអន្តរសភា​រវាងបេឡារុស  និងកៀហ្ស៊ីស៊ីស្ថាន​​កំពុងឈានទៅជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ។ លោកស្រី Kochanova បានថ្លែងថា “កិច្ចសហប្រតិបត្តិការអន្តរសភារបស់យើង កំពុងឈានទៅដល់កម្រិត​ថ្មីមួយ។ នេះគឺជាក្តីសោមនស្សរីករាយបំផុតយើងកំពុងតែ​ទន្ទឹង​រង់ចាំដំណើរទស្សនកិច្ចរបស់សហសេវិក​របស់យើងនៅដើមខែតុលាខាងមុខនេះ”។ យើងទទួលបានការបញ្ជាក់រួចហើយថា ដំណើរ ទស្សនកិច្ចផ្លូវការ​របស់​គណៈប្រតិភូ​សភាកៀហ្ស៊ីស៊ីស្ថាននឹងដឹកនាំដោយលោកប្រធានសភា។ យើងគ្រោងចូលរួមក្នុងកិច្ច​ប្រជុំ​របស់ក្រុមប្រឹក្សាសន្និបាតអន្តរសភាអង្គការបណ្តារដ្ឋឯករាជ្យខំមិនវែល(CIS-IPA) ដែលនឹងធ្វើឡើង​នៅក្នុង​រដ្ឋធានីប៊ីស្កេក នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ថ្ងៃទី១៦-១៧ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកស្រីប្រធានសភាជាន់ខ្ពស់បេឡារុសរូបនេះបានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ បេឡារុស និងកៀហ្ស៊ីស្ថានចាំបាច់ត្រូវរួមគ្នាជាធ្លុងមួយជាងពេល​ណាៗ​ទាំងអស់។ “នេះគឺពិតជាមាន​សារៈសំខាន់ខ្លាំង​ណាស់សម្រាប់យើង ហើយលោកប្រធានាធិបតីនៃប្រទេសយើងបានថ្លែងបែបនេះលើសពីម្តងពាក់ព័ន្ធ​ទៅ​នឹង​​ស្ថានភាព​វិវត្តន៍​នៅក្នុងប្រទេសអ៊ុយក្រែន និងនៅជុំវិញប្រទេសរបស់យើង”។ ភាពវក់វីក្នុងពេល​ដែល​ប្លុកអង្គការណាតូកំពុងតែពង្រីកកម្លាំងយោធារបស់ខ្លួន វាពិតជាសំខាន់ខ្លាំងណាស់​សម្រាប់យើងដែលត្រូវ​តែរួបរួមគ្នាដើម្បីការពារផលប្រយោជន៍របស់យើង ផលប្រយោជន៍ប្រទេសរបស់យើង ព្រោះការជ្រៀត​ជ្រែក​​ចូលក្នុងកិច្ចការផ្ទៃក្នុង​របស់ប្រទេស​ដទៃគឺមិនអាចទទួលយកបានឡើយ។ យើងប្រកាន់ខ្ជាប់នូវគោល​នយោបាយសន្តិវិធី។ លោកស្រី Kochanova បានថ្លែងបន្ថែមថា “អន្តរកម្មរបស់យើង នៅក្នុងសមាហរណកម្មរចនាសម្ព័ន្ធ ដូចជា សន្និបាតអន្តរសភាអង្គការបណ្តារដ្ឋឯករាជ្យខំមិនវែល  CIS-IPA  និងសន្និបាតសភាអង្គការ​សន្ធិសញ្ញា​សន្តិសុខសមូហភាព CSTO-PA គឺសំខាន់ខ្លាំងណាស់”។ យើងសូមវាយតម្លៃខ្ពស់ចំពោះការ​គាំទ្ររបស់​កៀហ្ស៊ីស៊ីស្ថាន យើងចង់ក្លាយជា​សមាជិកពេញសិទ្ធិអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO ហើយក៏​សង្ឃឹមថារឿងនេះនឹងកើតមានឡើងក្នុងពេលអនាគតឆាប់ៗនេះ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៣-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://eng.belta.by/politics/view/kochanova-belarus-kyrgyzstan-inter-parliamentary-contacts-are-reaching-a-new-level-160219-2023/


អត្ថបទពាក់ព័ន្ធ៖

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`