logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស AZERBAIJAN / មើលលម្អិត
ប្រធានសភាអាស៊ែបៃហ្សង់ ជួបពិភាក្សាការងារជាមួយក្រុមមិត្តភាព សភាអ៊ីតាលី-អាស៊ែបៃហ្សង់
 

គណៈប្រតិភូក្រុមមិត្តភាពសភាអ៊ីតាលី-អាស៊ែបៃហ្សង់ ជួបពិភាក្សាការងារជាមួយសមាជិកសភាអាស៊ែបៃហ្សង់

លោកស្រី Sahiba Gafarova ប្រធានសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានទទួលជួបលោក Marco Scurria សមាជិកព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពអន្តរសភា​អ៊ីតាលី-អាស៊ែបៃហ្សង់ និងជាលេខា ធិការគណៈកម្មការគោលនយោបាយសហភាពអឺរ៉ុបនៅក្នុងព្រឹទ្ធសភាអ៊ីតាលី និងគណៈប្រតិភូ។  លោកស្រី  Gafarova  បានថ្លែងថា លោកស្រីរីករាយស្វាគមន៍គណៈប្រតិភូមកកាន់សភាអាស៊ែបៃហ្សង់។ លោកស្រី Gafarova បានថ្លែងបន្តថា ចំណងទាក់ទងរវាងអាស៊ែបៃហ្សង់ និងអ៊ីតាលីដែលជាមិត្តភក្តិ និងជាដៃគូដែលចំណងទាក់ទងការទូតប្រទេសទាំងពីរ​បានឈាន​ដល់គំរប់ខួប ៣០ឆ្នាំ កាលពីឆ្នាំ២០២២នោះ បានឈានឡើងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត។ ដំណើរទស្សនកិច្ចទៅវិញទៅមករបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យចំណងទាក់ទងកាន់តែស៊ីជម្រៅថែម ទៀត។ កិច្ចសហប្រតិបត្តិការអន្តរសភារបស់យើងក៏មានវឌ្ឍនភាពផងដែរ លោកស្រីបាន​លើក​ឡើងពីទស្សនកិច្ចផ្លូវការរបស់លោកស្រីទៅកាន់ប្រទេសអ៊ីតាលីក្នុងឆ្នាំ២០២១ ដែលជាទស្សនកិច្ចមួយប្រកប ដោយផ្លែផ្កា។ ក្រុមមិត្តភាពមានភាពសកម្មនៅក្នុងសភាទាំងពីរ។ កិច្ចសន្ទនាដ៏ស្មោះសរវាងសភានៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌអង្គការអន្តរសភា ដូចជា សន្និបាតសភាក្រុមប្រឹក្សាអឺរ៉ុប (PACE) អង្គការ NATO និងអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE) ជាដើម។ លោកស្រី Gafarova បានថ្លែងប្រាប់ដល់ភាគីអ៊ីតាលីដែលជាភ្ញៀវ ពីស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់  និងពីការស្តាហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយលើដែនដីដែលរំដោះបាន (ក្នុងជម្លោះជាមួយអាម៉េនី) ហើយក្រុមហ៊ុនអ៊ីតាលីបានសកម្មក្នុងការចូលរួមក្នុងដំណើរការស្តា។ សម្រាប់ភាគីអ៊ីតាលី លោក Scurria បានថ្លែងថា លោកមានក្តីសោមនស្ស​ជាមួយនឹងដំណើរទស្សនកិច្ចមកកាន់អាស៊ែបៃហ្សង់ និងការទទួល   បដិសណ្ឋារកិច្ចដ៏គាប់ប្រសើរដល់លោក។ លោក Scurria បានអបអរសាទរដល់ភាគី​អាស៊ែបៃហ្សង់​ដែលបានរៀបចំ និងការប្រព្រឹត្តទៅយ៉ាងល្អនៃសម័យប្រជុំសភាពិសេស ជាកិត្តិយសដល់ខួបទី១០០ឆ្នាំ របស់ មហាបុរសរដ្ឋ និងជាអ្នកនយោបាយអាស៊ែបៃហ្សង់ លោក Heydar Aliyev។ លោក Scurria បានថ្លែងបន្តថា អ៊ីតាលីមានបំណងដ៏មុតស្រួចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ែបៃហ្សង់។ លោកប្រធានក្រុមមិត្តភាពអន្តរសភា​អ៊ីតាលី-អាស៊ែបៃហ្សង់រូបនេះក៏បានកោត សរសើរដល់អន្តរកម្មក្នុងគ្រាបច្ចុប្បន្នផងដែរ ការតភ្ជាប់អន្តរសភាប្រកបដោយផ្លែផ្ការបស់យើងទាំងពីរបង្កើត​បាននូវ​ធាតុផ្សំដ៏សំខាន់នៃអន្តរកម្ម ជាទូទៅមួយ ក្នុងទស្សនៈគំនិតរបស់សមាជិកសភាអ៊ីតាលី៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៩-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://news.az/news/chair-of-azerbaijani-parliament-meets-with-members-of-italy-azerbaijan-inter-parliamentary-friendship-group


អត្ថបទពាក់ព័ន្ធ៖

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`