logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស AZERBAIJAN / មើលលម្អិត
ប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួលជួបគណៈប្រតិភូសមាជិកសភារូម៉ានី
 

គណៈប្រតិភូសមាជិកសភាប្រទេសរូម៉ានី ចូលជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់

សារព័ត៌មានអាស៊ែបៃហ្សង់ Trend បានរាយការណ៍ថា លោក Ilham Aliyev ប្រធានាធិបតីនៃសាធារណ​រដ្ឋអាស៊ែបៃហ្សង់បានទទួលជួបគណៈប្រតិភូដឹកនាំដោយលោក Ion-Marcel Ciolacu ប្រធានសភាជាន់ទាប​នៃ​ប្រទេសរូម៉ានី។ ដោយកោតសរសើរចំពោះការទាក់ទងគ្នាជាទៀងទាត់រវាងប្រទេសទាំងពីរ លោកប្រមុខ​រដ្ឋ​អាស៊ែបៃហ្សង់រូបនេះ បានថ្លែងថាដំណើរទស្សនកិច្ចទៅវិញទៅមករបស់ប្រធានាធិបតីនៃប្រទេសទាំងពីរ គឺជាវិធានការដ៏សំខាន់មួយក្នុងទិសដៅមួយនេះ។ លោក Aliyev ក៏បានថ្លែងផងដែរថា ដំណើរទស្សនកិច្ចរបស់លោកប្រធានសភាជាន់ទាបរូម៉ានី​ជាមួយនឹង​គណៈប្រតិភូដ៏ធំមួយ គឺជាសញ្ញាមួយនៃចំណងទាក់ទងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។លោកប្រធានាធិបតី Aliyev បានសម្តែងនូវជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានសភាជាន់ទាប រូម៉ានី មកកាន់​អាស៊ែបៃហ្សង់នឹងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភា។ លោក Ciolacu បានថ្លែងថា នៅក្នុង​អំឡុងពេលនៃជំនួបនៅក្នុងប្រទេសអាស៊ែបៃហ្សង់ លោកបានពិភាក្សាពីការពង្រីក ចំណងទាក់ទង ក្នុងនោះ​រួមទាំង ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិផងដែរ។ លោក Ciolacu បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចទៅវិញទៅមករបស់ប្រធានាធិបតី​អាស៊ែបៃហ្សង់ និងរូម៉ានី ដើម្បីអភិវឌ្ឍន៍ចំណងទាក់ទងទ្វេភាគី និងបានសម្តែងនូវជំនឿទុកចិត្តថា ភាព ជាដៃគូយុទ្ធសាស្រ្តរវាងភាគីទាំងពីរនឹងត្រូវបានបន្តពង្រីកថែមទៀត។ លោកប្រធានសភាជាន់ទាបរូម៉ានី រូបនេះ បានកោតសរសើរដល់តួនាទីដ៏សំខាន់របស់អាស៊ែបៃហ្សង់ក្នុងការធានានូវស្ថិរភាពនៅក្នុងតំបន់    Caucasus ខាងត្បូង ដោយលោកបានថ្លែងបន្ថែមថា ប្រទេសអាស៊ែបៃហ្សង់គឺជាដៃគូយុទ្ធសាស្រ្តរបស់ សហភាពអឺរ៉ុប។ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃអនុស្សរណៈនៃការយោគយល់គ្នា (​MoU) ចតុភាគី រវាងប្រទេស​អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី ហុងគ្រី និងរូម៉ានី និងគម្រោងដាក់ពង្រាយខ្សែកាបអគ្គិសនីក្រោមបាតសមុទ្ទ នៅក្នុង​សមុទ្រខ្មៅ ដោយផ្អែកលើថាមពលកកើតឡើងវិញដ៏មានសក្តានុពលរបស់អាស៊ៃបៃហ្សង់ ក្រោម​ក្របខ័ណ្ឌមួយនេះ។​ ការគាំទ្ររបស់រូម៉ានីចំពោះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរបស់​អាស៊ែបៃហ្សង់ជាមួយ​សហភាពអឺរ៉ុប និងជាមួយអង្គការណាតូ ក៏ត្រូវទទួលបានការកោតសរសើរផងដែរ៕

                                                                                                  ព័ត៌មានសភាទ្វីបអឺរ៉ុប ២៨-០២-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://en.trend.az/azerbaijan/politics/3715760.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`