logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស AZERBAIJAN / មើលលម្អិត
ទីក្រុងបាគូ ធ្វើជាម្ចាស់ផ្ទះសន្និសីទស្តីពីបណ្តាញសភា នៃចលនាមិនចូលបក្សសម្ព័ន្ធ
 

 ទីក្រុងបាគូធ្វើជាម្ចាស់ផ្ទះសន្និសីទស្តីពីបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ ដោយមានការចូលរួមពី

ប្រទេសជាង ៤០ នៅទូទាំងពិភពលោក និងតំណាងមកពីអង្គការសភាអន្តរជាតិចំនួន ៩

សន្និសីទក្រុងបាគូស្តីពីបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ(Non-Aligned Movement)កំពុងធ្វើឡើងនៅក្នុងសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ ក្រោមមូលបទ “ការពង្រឹងតួនាទីសភា ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងពិភពលោក”​។ ដោយមានគណៈប្រតិភូមកពីជាង ៤០ប្រទេស និងតំណាងមកពីអង្គការសភាអន្តរជាតិចំនួន៩ បានចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះ។ សន្និសីទមួយនេះនឹងអនុម័តនូវវិធានផ្ទៃក្នុង របស់បណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ និម្មិតសញ្ញាផ្លូវការ ទង់ អនុម័តនូវសេចក្តីប្រកាសទីក្រុងបាគូ និងបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានរបស់អង្គការមួយនេះ។ ប្រធានគណៈប្រតិភូទាំងអស់ដែលចូលរួមក្នុងពិធីនឹងចួបជាមួយមន្រ្តី   អាស៊ែបៃហ្សង់។ ក្នុងអំឡុងពេលនៃសន្និសីទ អ្នកចូលរួមទាំងអស់នឹងអញ្ជើញទស្សនាដែនដីដែលរំដោះ បានរបស់អាស៊ែបៃហ្សង់ រួមទាំង ទីក្រុងវប្បធម៌ Shusha ទីកន្លែងដែលពួកគាត់នឹងឈ្វេងយល់ពីការងារ សាងសង់។ ក្នុងចន្លោះពេលនោះ គណៈប្រតិភូមួយក្រុមដឹកនាំដោយលោក Mustafa Sentop ប្រធានសភាតួកគី កំពុងតែស្ថិតក្នុងប្រទេសអាស៊ៃបៃហ្សង់ ដើម្បីចូលរួមក្នុងសន្និសីទខាងលើនោះផងដែរ។ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកស្រី Tanzila Narbayeva ប្រធានព្រឹទ្ធសភាអ៊ូសបេគីស្ថាន ដែលកំពុងស្ថិតក្នុងរដ្ឋធានីបាគូ នៃប្រទេសអាស៊ៃបៃហ្សង់ដើម្បីចូលរួមក្នុងពិធី បានចួបជាមួយលោកស្រី  Sahiba Gafarova ប្រធានសភាអាស៊ែបៃហ្សង់។ គួរបញ្ជាក់ផងដែរថា សន្និសីទក្រុងបាគូស្តីពីបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ ក៏មានការចូលរួមផងដែរពីតំណាងមកពីបណ្តាប្រទេស   អារ៉ាប់  រួមទាំង គណៈប្រតិភូសភា ដឹកនាំដោយលោក Abdel Wahab Abdel Razeq ប្រធានព្រឹទ្ធសភាអេហ្ស៊ីប ដែលលោកគឺជាស្ថាបនិក ១រូប នៃអង្គការមួយនេះផងដែរ៕                                                                                                   ព័ត៌មានសភាអន្តរជាតិ ០១-០៧-២២- ឈាវ សុផាត  ប្រែសម្រួលពី៖ https://www.azernews.az/nation/196156.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`