logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស AUSTRALIA / មើលលម្អិត
សភានីតិកាលថ្មីរបស់ប្រទេសអូស្រ្តាលី មានស្រ្តីនិងភាពជាតំណាងច្រើនជាងមុន
 

កាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋអូស្រ្តាលីបានបោះឆ្នោតជ្រើសតាំងសមាជិកសភាតំណាង ទាំង១៥១រូប និងសមាជិកព្រឹទ្ធសភាចំនួន៤០រូប(ក្នុងចំណោម៧៦រូប) សម្រាប់សភានីតិកាលថ្មី។ គណបក្សពលករ ដែលដឹកនាំលោក Anthony Albanese បានទទួលជ័យជំនះលើសម្ព័ន្ធភាពគណបក្សកាន់អំណាច គឺគណបក្សសេរីភាព និងគណបក្សជាតិ។ លទ្ធផលបោះឆ្នោតបឋម បានបង្ហាញថា គណបក្សពលករនឹងទទួលបាន៧៧អាសនៈក្នុងសភាតំណាង ដែលជាចំនួនភាគដាច់ខាតនៅក្នុងសភានេះ។ ទោះបីជាសហភាពអន្តរសភា មិនទាន់ទទួលបានទទួលតួលេខផ្លូវការអំពីលទ្ធផលនៃការបោះឆ្នោតនេះក៏ដោយ ក៏លទ្ធផលបឋមបានបង្ហាញថា សភានីតិកាលថ្មីរបស់ប្រទេសអូស្រា្តលី នឹងមានសមាជិកាច្រើនជាងមុន គឺ៥៨រូប។ ចំនួនសមាជិកាក្នុងសភាតំណាងបានកើនឡើងដល់៣៨% គឺកើន៧%បើធៀបនឹងនីតិកាលមុន។ ចំណែកសមាជិកាព្រឹទ្ធសភាវិញ ដែលក្នុងនីតិកាលមុនមានចំនួន៥៣.៣% នៅក្នុងនីតិកាលថ្មី នេះបានកើនដល់៥៧%។ សភាអូស្រ្តាលីនីតិកាលមុន ជាប់ចំណាត់ថ្នាក់លេខ៥៧ ក្នុងបញ្ជីរបស់សហភាពអន្តរសភាស្តីពី លំដាប់ប្រទេសដែលមានសមាជិកាសភាស្រ្តីច្រើនជាងគេ(The IPU Ranking of Women in Parliament) ប៉ុន្តែសភាអូស្រ្តាលីនីតិកាលថ្មីនេះ ពិតណាស់នឹងមានលំដាប់ថ្នាក់ប្រសើរជាងមុនក្នុងបញ្ជីនេះ។ លទ្ធផលបឋមនេះក៏ហាក់បង្ហាញផងដែរថា សភានីតិកាលថ្មីរបស់ប្រទេសអូស្រ្តាលី មានសមាជិក ជាជនជាតិដើមអូស្រ្តាលីច្រើនជាងនីតិកាលមុន ដែលក្នុងនោះរួមមានផងដែរនូវលោកស្រីJana Stewart សមាជិកាព្រឹទ្ធសភាជនដើមអូស្រ្តាលីវ័យក្មេងជាងគេបង្អស់(៣៤ឆ្នាំ)។ កាលពីពេលថ្មីៗនេះ លោកស្រីLi da Burneyនៃគណបក្សពលករ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីកិច្ចការជនជាតិដើមអូស្រ្តាលី។ លោកស្រី Lidaបានក្លាយជាជនជាតិដើមអូស្រ្តាលីទីមួយ ដែលបានទទួលតំណែង ក្នុងគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលសហព័ន្ធអូស្រ្តាលី។ លទ្ធផលបឋមនេះក៏បានបង្ហាញទៀតដែរ អំពីការប្រែប្រួលនៃកម្លាំងនយោបាយក្នុងសភាអូស្រ្តាលី ដោយសារគណបក្សវ័យចំណាស់មួយចំនួនបានធ្លាក់ចុះអាសនៈរបស់ខ្លួនច្រើន នៅក្នុងមណ្ឌលបោះឆ្នោតដែលខ្លួនធ្លាប់តែមានប្រៀប។ គណបក្សGreenដែលធ្លាប់តែជាគណបក្សមិនសូវធំ ប៉ុន្តែនៅក្នុងការបោះឆ្នោតចុងក្រោយនេះ បានឈ្នះអាសនៈព្រឹទ្ធសភានៅគ្រប់រដ្ឋ និងទំនងជានឹងទទួលបានអាសនៈចំនួន១២អាសនៈ នៅក្នុងព្រឹទ្ធសភា...៕

http://ប្រែសម្រួលពី៖ https://www.ipu.org/news/news-in-brief/2022-06/more-women-and-more-diversity-in-new-australian-parliament



អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`