logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស ARMENIA / មើលលម្អិត
ប្រធានរដ្ឋសភាអាមេនីជួបបដិសណ្ឋារកិច្ចជាមួយ គណៈប្រតិភូសភាជាន់ទាបរុស្ស៊ី
 

លោក Alen Simonyan ប្រធានរដ្ឋសភាអាមេនី(ស្តាំ) ទទួលជួបបដិសណ្ឋារកិច្ច ជាមួយលោក Alexey Gordeyev អនុប្រធានសភាជាន់ទាបរុស្ស៊ី

កាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក Alen Simonyan ប្រធានរដ្ឋសភានៃ សាធារណរដ្ឋអាមេនី បានទទួលជួបបដិសណ្ឋារកិច្ចជាមួយគណៈប្រតិភូសភាជាន់ទាបសហព័ន្ធរុស្ស៊ី (State Duma) ដែលដឹកនាំដោយលោក Alexey Gordeyev អនុប្រធានសភាជាន់ទាបរុស្ស៊ី។ ប្រធានរដ្ឋសភាប្រទេសអាមេនីរូបនេះ បានបញ្ជាក់ថា ប្រទេសទាំងពីរកំពុងជំរុញការអភិវឌ្ឍបន្ថែមនៃទំនាក់ទំនងជាសម្ព័ន្ធមិត្តវិស័យផ្សេងៗ។ លោក Simonyan បានគូសបញ្ជាក់ថា ការសន្ទនាផ្នែកនយោបាយ រវាងប្រទេសអាមេនី និងរុស្ស៊ី មានលក្ខណៈជាយុទ្ធសាស្ត្ររឹងមាំ ហើយគន្លឹះនៃភាពជោគជ័យដ៏សំខាន់ និងជាការសន្ទនាប្រកបដោយប្រសិទ្ធភាពរបស់ប្រជាពលរដ្ឋនៃរដ្ឋរបស់យើងទាំងពីរលើកដំបូង។ លោក Simonyan បានគូសបញ្ជាក់បន្ថែមទៀតអំពីកិច្ចសហប្រតិបត្តិការអន្តរសភា និងរបៀបវារៈក្នុងវិស័យជាច្រើនទៀត។ ភាគីប្រទេសទាំងពីរបានបញ្ជាក់រួមគ្នាថា ខ្លួនមានឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តិការដ៏ខ្លាំង ក្លាទោះបីលើព្រឹត្តិការណ៍នយោបាយនានាក្នុងតំបន់ និងវេទិកាអន្តរជាតិផ្សេងៗក៏ដោយ។ ក្នុងកិច្ចប្រជុំនោះ សារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសអាមេរនី និងរុស្ស៊ី នៅក្នុងដំណើរការសមាហរណកម្មសកល ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ ជាពិសេស ពាក់ព័ន្ធនឹង     ទស្សនវិស័យរបស់សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (Eurasian Economic Union) ៕                                                                                                      ព័ត៌មានសភាអន្តរជាតិ ២៩-០៦-២២- កែវ ធាវី                                  ប្រែសម្រួលពី៖ http://www.parliament.am/news.php?cat_id=2&NewsID=16975&year=2022&month=06&day=28&lang=eng


អត្ថបទពាក់ព័ន្ធ៖

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`