logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស ARMENIA / មើលលម្អិត
ប្រធានសភាអាមេនី អញ្ជើញប្រធានសភាឌូម៉ា ធ្វើទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេស
 

លោក Alen Simonyan ក្នុងអំឡុងពេលជួបសន្ទនាការងារជាមួយលោក Vyacheslav Volodin

អង្គភាពសេវា​សារព័ត៌មាន​របស់​សភាបានឱ្យដឹងថា លោក Alen Simonyan ប្រធានសភានៃសាធារណរដ្ឋអាមេនី បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូដែលដឹកនាំដោយលោក Vyacheslav Volodin ប្រធានសភាជាន់ទាប (State Duma) នៃសហព័ន្ធរុស្ស៊ី។ គណៈប្រតិភូរុស្ស៊ីបានមកដល់ប្រទេសអាមេនីដើម្បីចូលរួមសន្និបាតសភានៃអង្គការសន្ធិសញ្ញាសន្តិសុខរួម(CSTO)។ ភាគីទាំងពីរបានអបអរសាទរគ្នាទៅវិញទៅមកក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសអាមេនី និងរុស្ស៊ី និងខួបលើកទី២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមក។ ភាគី​ទាំង​ពីរ​ក៏បាន​សង្កត់​ធ្ងន់​លើ​ភាព​ចាំ​បាច់​នៃ​ការ​រៀបចំ ​ការប្រកួតកីឡា​ក្នុង​កម្រិត​មួយ​សមរម្យ។ ភាគីទាំងពីរបានគូសបញ្ជាក់ជាពិសេស អំពីភាពជាដៃគូក្នុងវិស័យ យោធា-នយោបាយ និងបច្ចេកទេស-យោធា ការធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានច្បាប់-កិច្ចសន្យាទូលំទូលាយ និងកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យក្នុងវិស័យពាណិជ្ជកម្ម អន្តរតំបន់ និងមនុស្សធម៌។ លោក Simonyan បានរំលឹកដល់សមភាគីរុស្ស៊ីថា ភាគីអាមេនីគ្រោងនឹងបោះពុម្ពផ្សាយការប្រមូលឯកសារស្តីពីកិច្ចសហប្រតិបត្តិការអន្តរសភា អាមេនី-រុស្ស៊ី ឆ្នាំ១៩៩២-២០២១។ ឆ្លៀតក្នងឱកាសនោះ លោក Vyacheslav បានមានប្រសាសន៍ថា ទម្រង់អន្តរសភា គឺជាវេទិកាដ៏ល្អបំផុតនៅក្នុងបទប្បញ្ញត្តិនីតិប្បញ្ញត្តិនៃវិស័យជាច្រើន រួមទាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផងដែរ។ លោកក៏​បាន​សរសើរ​ថា ឥឡូវ​នេះ​ការ​ប្រជុំភាគច្រើន​ត្រូវ​បាន​ធ្វើ​ឡើងនៅ​ក្រៅ​បណ្ដាញ(offline)។ ភាគីទាំងពីរបានកោតសរសើរដល់កម្រិតនៃភាពជាដៃគូរវាង អាមេនី-រុស្ស៊ី នៅក្នុងអន្តរសភា CIS, CSTO, សន្និបាតសភា BSEC និងវេទិកាអន្តរជាតិផ្សេងទៀត។ ភាគីទាំងពីរក៏បានពិភាក្សាលម្អិតអំពីបញ្ហាមួយចំនួននៃសម័យប្រជុំរបស់សន្និបាតសភា នាថ្ងៃនេះ ដោយសម្តែងក្តីសង្ឃឹមថា សម័យប្រជុំនេះនឹងរួមចំណែក និងជំរុញទស្សនវិស័យនៃការពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងសភា។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក Simonyan បានមានប្រសាសន៍ថា លោកកំពុងរង់ចាំលោក Vyacheslav ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសអាមេនី ៕

http://ព័ត៌មានសភាអន្តរជាតិ ០៩-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://armenpress.am/eng/amp/1085230



អត្ថបទពាក់ព័ន្ធ៖

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`