logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស ALBANIA / មើលលម្អិត
សភាអាល់បានី បោះឆ្នោតជ្រើសតាំងលោក Bajram Begaj ជាប្រធានាធិបតីថ្មី
 

 លោក Bajram Begaj ជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃសាធារណរដ្ឋអាល់បានី

កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ លោក Bajram Begaj ត្រូវបានជ្រើសតាំងជាមេដឹកនាំថ្មីនៃសាធារណរដ្ឋអាល់បានី នៅក្នុងសម័យប្រជុំសភាពេញអង្គ។ លោក Begaj បានជាប់ឆ្នោតក្នុង    ជុំទី៤ ដោយសំឡេង ៧៨ ទល់នឹង៤សំឡេង ​ និងអនុបវាទ ១សំឡេង នៅក្នុងសភាដែលមាន ១៤០     អាសនៈ។ ប៉ុន្តែគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សប្រជាធិបតេយ្យមិនបានចូលរួមក្នុងសម័យ​ប្រជុំខាងលើនោះឡើយ។ លោក Begaj គឺជាបេក្ខជនរបស់គណបក្សជនសង្គមនិយម(PS) ដែលស្ថិតក្រោម អំណាចរបស់លោក Edi Rama នាយករដ្ឋមន្រ្តីអាល់បានី។   លោក Begaj គឺជាបេក្ខជនតែងតាំងតែ ១រូបគត់ សម្រាប់អាណត្តិ ៥ឆ្នាំ។ លោក Begaj បានប្រកាសថា លោកបានលាលែងពីមេបញ្ជាការកងទ័ព នៅមុនពេលសម័យប្រជុំសភា។ គណៈកម្មាធិការកិច្ចការច្បាប់ រដ្ឋបាលសាធារណៈ និងសិទ្ធិមនុស្សរបស់សភាបានប្រកាសថា លោកប្រធានាធិបតី Ilir Meta បានចុះហត្ថលេខាលើក្រឹត្យមួយបញ្ចប់តួនាទីសកម្មរបស់លោក Begaj ពីមេបញ្ជាការកងទ័ព និងកងកម្លាំងប្រដាប់អាវុធ។ នៅក្នុងការបោះឆ្នោត ៣ជុំដំបូង  មិនមានបេក្ខជនត្រូវបានតែងតាំងទេ  ដើម្បីស្វែងរកបេក្ខជនប្រធានាធិបតីដោយសំឡេងភាគច្រើន ៣ភាគ៥ ពីសមាជិកសភា។ ប៉ុន្តែនៅក្នុងជុំទី៤ ទើបទទួល បានសំឡងគាំទ្រគ្រប់គ្រាន់ ៧១សំឡេង សម្រាប់ការបោះឆ្នោតជ្រើសតាំងលើបេក្ខជនប្រធានាធិបតី១រូប។ ក្នុងជុំទី១ បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ជុំទី២ ថ្ងៃទី២៣ ខែឧសភា និងជុំទី៣ ថ្ងៃទី៣០ ខែឧសភា​។  អាណត្តិរបស់លោកប្រធានាធិបតី Ilir Meta នឹងត្រូវបញ្ចប់នៅថ្ងៃទី២៤  ខែកក្កដា លោកចូលកាន់តំណែងកាលពីថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០១៧ ហើយលោក Begaj នឹងចូលកាន់តំណែងជាប្រធានាធិបតី។ កើតនៅក្នុងទីក្រុង Rrogozhina នាថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦៧ លោក Begaj បានបញ្ចប់បរិញ្ញាបត្រពីមហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ Tirana។ លោកបំពេញការងារក្នុងតំណែងជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធអាល់បានី និងចុងក្រោយបំផុតទទួលបានការតែងតាំងជាមេបញ្ជាការ កងទ័ព នៅក្នុងខែកក្កដា ឆ្នាំ២០២០។ លោក Begaj បានរៀបអាពាហ៍ពិពាហ៍ និងមានបុត្រចំនួន២នាក់៕

http://ព័ត៌មានសភាអន្តរជាតិ ០៦-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/europe/albanian-parliament-elects-bajram-begaj-new-president/2605897



អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`